Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក រស់ ផា​រិទ្ធិ ៖ គណៈកម្ម​ការ​ដឹកនាំ​កំណែ​ទម្រង់​របស់​រដ្ឋបាល​ខេត្ត​គឺជា​យន្តការ​ដ៏​សំខាន់​មួយ ដើម្បី​ធានា​ការគាំទ្រ​ដល់​ការអនុវត្ត​កិច្ចដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក រស់ ផា​រិទ្ធ អភិបាលរង ខេត្ត​ស្វាយរៀង តំណាង​លោក​អភិបាល​ខេត្ត​នា​ព្រឹក​ថ្ងៃ​ពុធ ១១​កើត ខែ​ស្រាពណ៌ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​មានប្រសាសន៍​ថាៈ​គណៈកម្ម​ការ​ដឹកនាំ​កំណែ​ទម្រង់​របស់​រដ្ឋបាល​ខេត្ត​គឺជា​យន្តការ​ដ៏​សំខាន់​មួយ ដែល​បង្កើតឡើង​ដើម្បី​ធានា​ដល់​ការលើកកម្ពស់​ការដឹក​នាំ ការគ្រប់គ្រង ការសម្របសម្រួល និង​ការគាំទ្រ​ដល់​ការអនុវត្ត​កិច្ចដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សំដៅ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការផ្ដល់​សេវា​សាធារណៈ​នានា ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​អាទិភាព​នានា​នៅ​មូលដ្ឋាន ចូលរួម​ចំណែក​លើក​ស្ទួយ​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។​

​លោក​អភិបាលរង​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​ដូច្នេះ​ខណៈ​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​គណៈកម្មកា​រ​ដឹកនាំ​កំណែ​ទម្រង់​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង​​នៅ​សាលប្រជុំ VIP សាលាខេត្ត មាន​រៀបចំ​កិច្ចប្រជុំ​លើកដំបូង​របស់​គណៈកម្មកា​រ​ដឹកនាំ​កំណែ​ទម្រង់​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​លោក​នាយក​រដ្ឋបាល​សាលាខេត្ត​ស្ដីទី លោក​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត លោក​ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្ត តំណាង​រតនាគារ​ខេត្ត លោក លោកស្រី​នាយក​ទីចាត់ការ និង​ប្រធាន​អង្គភាព​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​ជា​សមាជិក សមាជិកា​របស់​គណៈកម្មកា​រ សរុប​ចំនួន ១៤​រូប ។​

​លោក រស់ ផា​រិទ្ធ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ក្នុងនាម​លោក​អភិបាលខេត្ត លោក​អភិបាលរង​ខេត្ត ក៏​បាន​ធ្វើកា​ផ្ដាំផ្ញើ​ដល់​សមាជិក សមាជិកា​គណៈកម្មការ​ទាំងអស់់ ត្រូវខិតខំ​ចូលរួម​ឲ្យ​សកម្ម​នៅក្នុង​អនុវត្ត​តួនាទី​ភារកិច្ច​ដូច​មានចែង​ក្នុង​សេចក្ដីសម្រេច​ស្ដីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​គណកម្មការ​ដឹកនាំ​កំណែ​ទម្រង់​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង ធ្វើយ៉ាងណា​ឲ្យ​គណៈកម្មការ​នេះ​មាន​ដំណើរការ​ប្រព្រឹត្តទៅ​ដោយ​រលូន ទទួលបាន​លទ្ធផល​ជោគជ័យ និង​ប្រកបដោយ​ប្រសិទ្ធភាព និង​គុណ​ផល​ការងារ ៕​ ដោយ ៖ វ៉ៃកូ​

spot_img
×