Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​ក្រុមការងារ​ចុះ​សហការ​ជាមួយ​រដ្ឋបាល​ឃុំ​អណ្ដូង​ត្របែក ​ជំរុញ​ធ្វើ​កិច្ចសន្យា​ជូន​គ្រួសារ​យោធិន និង​នគរបាល ចំនួន ២០០​គ្រួសារ

spot_img

​​ខេត្ត​ស្វាយរៀង ៖ លោក ពេ​ជ សា​វ៉ាន់ អភិបាលរង ខេត្ត​ស្វាយរៀង តំណាង​លោក​អភិបាល​ខេត្ត​នា​ព្រឹក​ថ្ងៃ​ពុធ ១១​កើត ខែ​ស្រាពណ៌ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​លើ​សំណើ​សុំ​គោលការណ៍​បង្កើត​ក្រុមការងារ​ចុះ​សហការ​ជាមួយ​រដ្ឋបាល​ឃុំ​អណ្ដូង​ត្របែក ដើម្បី​សហការ​ជំរុញ​ធ្វើ​កិច្ចសន្យា​ជូន​គ្រួសារ​យោធិន និង​នគរបាល ចំនួន ២០០​គ្រួសារ ក្នុង​ការទទួលបាន​ដី​សម្បទាន​សង្គមកិច្ច និង​ផ្ទះ ២០០​ខ្នង ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ។​

ពិធី​នេះ បាន ប្រព្រឹត្ត​ទៅ​នា​ប្រជុំ​សាលាខេត្ត​ស្វាយរៀង ដែល​​ក្នុង​កិច្ចប្រជុំ​នេះ ក៍​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត លោក​មេបញ្ជាការរង​ក​ង​កម្លាំង​ទាំងបី លោក​អភិបាលរង​ស្រុក​រមាស​ហែក លោកនាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត លោក​មេឃុំ​អណ្ដូង​ត្របែក ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន ។​

សូមបញ្ជាក់​ថា ផ្ទះ​២០០​ខ្នង នៅ​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាស​ហែក គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ដល់​ជូន​គ្រួសារ​យោធិន និង​នគរបាល​ក្នុង​ខេត្ត​ស្វាយរៀង ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​បងប្អូន​គ្រួសារ និង​យោធិន បាន​ចូល​ស្នាក់នៅ បង្កើត​មុខរបរ និង​បាន​ដាំ​ដុះ​ដំណាំ ព្រមទាំង​បង្កបង្កើនផល​លើ​ដី​ដែល​ទទួលបាន​យ៉ាង​សប្បាយ​រីករាយ ៕​ វ៉ៃកូ​

spot_img
×