Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​ការងារ​។ លុយកាក់ រីកចម្រើន ធូរធារ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ គួរ​យកចិត្តទុកដាក់​ធ្វើ​កិច្ចការ​របស់​ខ្លួន បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន ។ លុយកាក់ មិនល្អ មិន​ត្រូវ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា គួរ​គោរព​ថែរក្សា​មនោសញ្ចេតនា​សព្វថ្ងៃឲ្យ​បាន​ល្អ ។​

​ឆ្នាំ​ខាល ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ការងារ​ធ្លាក់ចុះ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល ។ មនោសញ្ចេតនា ងាយ​កើត​មាន​ការខ្វែងគំនិត​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ​ត្រូវ​ប្រឹងប្រែង​សកម្ម​ជាងនេះទៀត ចៀស​វា​ត្រូវ​គេ​មើលស្រាល ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន , មិន​ត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា​។​

​ឆ្នាំ​រោង ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន​សម្រាប់​បុព្វហេតុ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ គួរ​ចេះ​ច្នៃប្រឌិត ពុះពារ​ក្នុង​ការងារ ទើប​ទទួលបាន​លទ្ធផល​ល្អ ។ លុយកាក់ ថ្ងៃនេះ​សមស្រប​សម្រាប់​ការស្វែងរក​លាភ​ចូល ។ មនោសញ្ចេតនា​ល្អប្រសើរ ។​

​ឆ្នាំ​មមី ៖ ការងារ រីកចម្រើន តែ​ប្រយ័ត្ន​មាន​អ្នក​ច្រណែន​ឈ្នានីស ពីក្រោយ​ខ្នង ។ លុយកាក់ ងាយ​កើតមាន​ទំនាស់​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា មានរឿង​រកាំរកូស​នឹង​គ្នា​ញឹកញាប់ ។​

​ឆ្នាំ​មមែ ៖ ការងារ រលូន​ល្អ សម្រេច​បាន​សមិទ្ធផល​ឆ្នើម​ជាច្រើន ។ លុយកាក់ ល្អ​បំផុត ថ្ងៃ​នេះ​អំណោយផល​សម្រាប់​ការចរចា​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​ប្រយ័ត្នប្រយែង​ពេល​ជួប​បញ្ហា មិន​គួរ​ធ្វើ​អ្វី​ដោយ​អន្ទះសា ។ លុយកាក់ ស្ថិរភាព ពុំ​មាន​អ្វី​គួរឲ្យ​បារម្ភ ។ មនោសញ្ចេតនា ត្រូវ​សកម្ម ម្ចាស់ការ​ជាងនេះទៀត​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ ល្អប្រសើរ ថ្ងៃនេះ​គ្រប់យ៉ាង​សុទ្ធ​តែ​អាច​សម្រេច​តាម​ផែនការ ។ លុយកាក់ ធូរធា ចំណូល​កើនឡើង ។ មនោសញ្ចេតនា គួរ​ចេះ​ក្តាប់​ឱកាស​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ មាន​លក្ខណៈ​ងាយស្រួល ជួប​សំណាងល្អ​ច្រើន​ក្នុង​ការងារ ។ លុយកាក់ ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អមុ​ន​ពេល​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា មិន​ត្រូវឲ្យ​ការងារ​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ មិន​នឹងនរ មាន​ការប្រែប្រួល​ច្រើន ។ លុយកាក់ ត្រូវ​រក្សា​ប្រាក់កាស​ទ្រព្យសម្បត្តិ​ឲ្យបាន​ល្អ បញ្ចៀស​ត្រូវ​បាត់បង់ ។ មនោសញ្ចេតនា ធ្លាក់ចុះ​ងាយ​កើតមាន​ទំនាស់ ខ្វែងគំនិត​គ្នា ៕

spot_img
×