Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឧទ្ធម្ភាគចក្រ​១​គ្រឿង​ហោះ​ឡើង​ពុំរួច ផ្អៀង​ប៉ែល​ប៉ោង​ក្រឡាប់​បុកដី​យ៉ាង​សាហាវ ភី​ឡុ​តម្នាក់​ត្រូវ​… (​វីដេអូ​)

spot_img

​នាយក​រដ្ឋា​ន​ប៉ូលីស Little Rock បាន​បញ្ចេញ​វីដេអូ​ឃ្លីបដ៏រន្ធត់មួយ​កាលពី​ថ្ងៃ​អង្គារ បានបង្ហាញ​ឲ្យ​ឃើញ​ឧទ្ធម្ភាគចក្រ​១​គ្រឿង​បាន​ជួប​គ្រោះថ្នាក់​ខ្លួនឯង បណ្តាល​ឲ្យ​អ្នកបើកបរ​ម្នាក់​រងរបួស​កាល​ពីស​ប្តា​ហ៍​មុន ។​

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ប៉ូលីស​មួយ នៅ​ផ្លូវ Ironton Cut Off ។ អ្នកបើកបរ​ដែល​ជាម​ន្ត្រី​ចូលនិវត្តន៍​លោក William “Bill” Denio បាន​រងគ្រោះ​របួសធ្ងន់​ធ្ង​រ ។

​វីដេអូ​ពី​កាមេរ៉ា​ឃ្លាំមើល ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ប៉ូលីស Little Rock បានបង្ហាញ​ឧទ្ធម្ភាគចក្រ​ស៊ើបអង្កេត 2001 Bell TH-67 កំពុង​សំចត​នៅលើ​ទីតាំង​ហោះហើរ​របស់​វា ខណៈ​កំពុង​បញ្ឆេះ​ម៉ាស៊ីន ត្រៀម​ហោះហើរ ។ ប៉ុន្តែ នៅពេល​ចាប់ផ្តើម​សម្រេច​បញ្ជា​ចេញដំណើរ ស្រាប់តែ​វា​ពុំ​អាច​ហោះ​ឡើង​រួច និង​ផ្អៀង​ប៉ែល​ប៉ោល​គ្មាន​លំនឹង បណ្តាល​ឲ្យ​ក្រឡាប់​ផ្កាប់​ទៅនឹង​ដី​តែម្តង ។ ស្លាប​កង្ហារ​ធំ​រប​ស់វា​ត្រូវ​បានឃើញ​បុក​នឹង​ដី បាក់​ខ្ទេចខ្ទី​តែម្តង ។​

​ប៉ូលីស​និយាយថា លោក Denio ដែល​កំពុង​ធ្វើតេស្ត​ឧបករណ៍​ថ្មី របស់​ឧទ្ធម្ភាគចក្រ​នេះ បាន​រងរបួស​ក្បាល​ធ្ងន់ធ្ងរ ប៉ុន្តែ ត្រូវបាន​គេ​និយាយថា ស្ថិតក្នុង​ស្ថានភាព​ស្ថិរភាព នៅ​ឯ​មន្ទីរពេទ្យ Little Rock នៅ​រសៀល​ថ្ងៃ​អង្គារ ៕ ឧ​ត្ត​ម (nwaonline)​

spot_img
×