Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម បញ្ជា​អោយ​កោះហៅ ឧត្ដមសេនីយ៍ អ៊ុំ សុផល ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ មក​សាកសួរ​ករណី​ដោះលែង​រថយន្ត​ថៃ​បង្ករ​គ្រោះថ្នាក់​ចរាចរ​

spot_img

​លោក​ផែង វណ្ណៈ បាន​និយាយ​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវការ​នៅ​ថ្ងៃ​ទី​២២​សីហា​នេះ​ថា សម្ដេច​ក្រឡាហោម ស ខេង បញ្ជា​អោយ​កោះហៅ ឧត្ដមសេនីយ៍ អ៊ុំ សុផល ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ មក​សាកសួរ​ករណី​ដោះលែង​រថយន្ត​ថៃ​បង្ក​គ្រោះថ្នាក់​ចរាចរ នៅ​ប៉ោយប៉ែត ?

​ផេក​ដដែល​បាន​បន្តថា​ ​ប្រភព​ច្បាស់ការ​ពី​នាយ​នគរបាល​ជាន់ខ្ពស់​នៅ​ក្រសួង​មហាផ្ទៃ​បាន​បង្ហើប​អោយដឹងថា បន្ទាប់ពី​មាន​ពាក្យ​បណ្ដឹង​របស់​ជនរ​ង​គ្រោះ​ទៅ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ប្ដឹង​លោក​ឧត្ដមសេនីយ៍ អ៊ុំ សុផល ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ អំពី​ការរំលោភ​អំណាច​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ក្រង​ប៉ោយប៉ែត​កាលពី​ពាក់កណ្ដាល ខែ មិថុនា ឆ្នាំ ២០១៨ រួចមក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ចារ​បញ្ជា​អោយ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការណ៍​ស្រាវជ្រា​វ​ចំពោះ​ករណី​នេះ ។​

​ប្រភព​បាន​អោយដឹងទៀតថា ពេល​នេះ​សំណុំរឿង លោក​ឧត្ដមសេនីយ៍ អ៊ុំ សុផល ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដែល​ប្រើ​អំណាច​បញ្ជា​អោយ​ដោះលែង​រថយន្ត​ដឹកទំនិញ​ថៃ​ដោយ​មិន​មាន​សំណង​ដល់​ជនរងគ្រោះ​នោះ​បាន​មក​ដល់​ការិយាល័យ​អនុវត្តន៍​វិន័យ​របស់​នាយកដ្ឋាន​បុគ្គលិក​ហើយ ។​

​ទង្វើ​របស់​លោក​ឧត្ដមសេនីយ៍ អ៊ុំ សុផល បង្ករ​អោយ​មាន​ការ​រឹះ​គន់​យ៉ាង​កក្រើក Facebook ព្រោះថា ពេល​មាន​ករណី​គ្រោះថ្នាក់​ចរាចរ កើតឡើង​លោក​មិន​ដោះស្រាយ​តាមច្បាប់ តាម​ជំនាញ បែ​ជា​បញ្ជា​អោយ​ដោះលែង​រថយន្ត​ពាក់ព័ន្ធ​អោយ​ទៅ​បាត់ ហើយ​សូម្បី​តែ​ប្លង់​កើតហេតុ​ក៏​មិន​បាន​គូស​វាស់វែង និង​កសាង​សំណុំ​ឯកសារ​អ្វី​ទាំងអស់ ។​

​លោក​ផែង វណ្ណៈ បាន​បន្តថា​ ​យើង​រង់ចាំ​មើល​តើ​លោក​ឧត្ដមសេនីយ៍ ដ៏​មាន​រឹទ្ធិ​អំណាច​ប្រចាំ​អាណាចក្រ​ជាយ​ដែន​រូប​នេះ​នឹង​ទទួល​វិន័យ​បែបណា នៅពេល​ការស៊ើបអង្កេត​របស់​ក្រសួងមហាផ្ទៃ បញ្ជប់​ការស្រាវជ្រាវ ។​

​សង្ឃឹមថា ជនរងគ្រោះ នឹង​ទទ​ល​បាន​យុត្តិធម៌​ឆាប់ៗ​នេះ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×