Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Putin ស្ងើចសរសើរ​ជំនួប​ជាមួយ​Trump តែ​ថ្កោលទោស​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​

spot_img
​ប្រធានាធិបតី​រុស្ស៊ី​Vladimir Putin

​តាម​Reuters នៅ​ថ្ងៃទី​២២​ខែសីហា ប្រធានាធិបតី​រុស្ស៊ី​ក្នុង​សន្និសីទកាសែត​ជាមួយ​សម​ភាគី​ហ្វាំ​ង​ឡង់ Sauli Niinisto បាន​ពោលថា​៖ ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​Trump គឺមាន​សារប្រយោជន៍ ប៉ុន្ដែ​ការដាក់ទណ្ឌកម្ម​មកលើ​រុស្ស៊ី​របស់​អាមេរិក​គឺជា​ប្រតិកម្ម​បញ្ច្រាស ហើយ​គ្មាន​ន័យ​។​

​លោក​Putin សម្ដែង​ការ​សង្ឃឹមថា ពេលណា​មួយ​នោះ​ដៃគូ​អាមេរិក​ទាំងឡាយ​នឹង​សម្លឹង​ឃើញថា គោលនយោបាយ​ទាំងនេះ គ្មាន​អនាគត​ទេ​។​ពេលនោះ​ប្រទេស​ទាំងពីរ​អាច​ចាប់ផ្ដើម​កិច្ចសហប្រតិបត្ដិការ​ធម្មតា​ឡើងវិញ​។​

​សេចក្ដីប្រកាស​ខាងលើ​របស់លោក​Putin ត្រូវបាន​លើកឡើង​តែមួយ​ថ្ងៃ​បន្ទាប់ពី​លុយ​រូប​កំពុងមាន​ហានិភ័យ​ធ្លាក់​តម្លៃ​ក្នុង​កម្រិត​ទាប​បំផុត​ក្នុងអំឡុង​២​ឆ្នាំ​កន្លងមកនេះ ខណៈពេលដែល​បណ្ដា​ដៃគូ​ពាណិជ្ជកម្ម​របស់​រុស្ស៊ី​មានការ​ភ័យខ្លាច​នឹង​ហានិភ័យ នៃ​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​ក្រុង​វ៉ាស៊ីនតោន​ក៏ដូចជា​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ដែល​អាមេរិក​អាចដាក់​ទៅលើ​Putin ។​

​គួរ​រម្លឹក​ឡើងវិញ​ថា នៅ​ថ្ងៃទី​២១​សីហា ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បានប្រកាស​ដាក់​ទណ្ឌកម្ម​ចំពោះ​ក្រុមហ៊ុន​ដឹកជញ្ជូន​រុស្ស៊ី​ពីរ ដែល​រង​ការចោទប្រកាន់ថា​បាន​ដឹកជញ្ជូន​ផលិតផល​ប្រេងឥន្ធនៈ​ផ្ដល់ឱ្យ​នាវា​កូរ៉េខាងជើង​។​ក្រុមហ៊ុន​ទាំងពីរ​នោះ​គឺ​Primorye និង​Gudzon ដែលមាន​ស្នាក់ការ​នៅ​ទីក្រុង​Vladivostok,​រុស្ស៊ី​។​ទន្ទឹម​នោះ​អាមេរិក​ក៏បាន​ប្រកាស​ឈ្មោះ​នាវា​រុស្ស៊ី​៦ ដែល​ស្ថិតនៅក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​៕
​សូ​យ​ន​

spot_img
×