Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​ពន្យារពេល​កិច្ចព្រមព្រៀង​ចែករម្លែក​ព័ត៌មាន​ចារកម្ម​ជាមួយ​ជប៉ុន​

spot_img
​កូរ៉េខាងត្បូង​អូស​បន្លាយពេល​កិច្ចព្រមព្រៀង​ចែករម្លែក​ព័ត៌មាន​ចារកម្ម​ជាមួយ​ជប៉ុន​

​នៅ​ថ្ងៃទី​២២​ខែសីហា ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​ប្រកាសថា គេ​បានសម្រេច​ចិ​ត្ដ​អូសបន្លាយ​កិច្ចព្រមព្រៀង​ចែករម្លែក ព័ត៌មាន​ចារកម្ម​យោធា​ជាមួយ​ជប៉ុន​បន្ថែម​មួយឆ្នាំ​ទៀត បំណង​ជំរុញ​កិច្ចសហប្រតិបត្ដិការ​ស្រាវជ្រាវ​ការរំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​និង​សន្ដិភាព​ក្នុង​តំបន់​។​

​ភាគី​ទាំងសងខាង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ព័ត៌មាន​សន្ដិសុខ​យោធា​រួម​(GSOMIA) កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦​។​កិច្ចព្រមព្រៀង​នេះ​នឹង​អូសបន្លាយ​ដោយ​ស្វ័យប្រវត្តិ ប្រសិនបើ​គ្មាន​ភាគី​ណាមួយ​សម្រេច​បញ្ចប់​មុនពេល​ផុត​កាលបរិច្ឆេទ​៩០​ថ្ងៃ​។​

​មន្ដ្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​ម្នាក់​និយាយថា ការផ្លាស់ប្ដូរ​ជា​យុទ្ធសាស្ដ្រ​រវាង​ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​តូ​ក្យូ​ជាការ​ចាំបាច់ សម្រាប់​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​និង​សន្ដិភាព​ក្នុង​តំបន់​៕
​លី​សា

spot_img
×