Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូ​លិស​ថៃ រឹបអូស​គ្រឿងញៀន​មានតម្លៃ ១,៤៨​ពាន់​លាន​បាត​

spot_img

តាម​Reuters នៅ​ថ្ងៃទី​២២​សីហា ឱ្យដឹងថា ប៉ូលិស​ថៃ​បាន​រឹបអូស​គ្រឿងញៀន​ជាង​១៤​លាន​គ្រាប់​ដែលមាន​តម្លៃ​ប្រមាណ​១,៤៨​ពាន់​លាន​បាត ដែល​ត្រៀម​ដឹកជញ្ជូន​ចេញទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​និង​កន្លែង​មួយចំនួនទៀត​។​

កញ្ចប់​គ្រឿងញៀន​មួយ​ដែល​ត្រូវបាន​រឹបអូស​

​សមត្ថកិច្ច​ថៃ​ឱ្យដឹងថា គ្រឿងញៀន​ទាំងនេះ​មាន​ពណ៌​ទឹកក្រូច ដែល​គេ​ច្រើន​ហៅថា «yaba»​ឬ​«​ថ្នាំ​ឆ្កូត​»​ត្រូវបាន​រកឃើញ​នៅ ខេត្ដ Ayutthaya ទីក្រុង​បាងកក​។​

​ទំនិញ​ទាំងនេះ​ត្រូវបាន​នាំចូល​ពីរ​ដ្ឋ Shan នៅ​តំបន់​ឦសាន​ភូមា ហើយ​ជនជាតិ​ថៃ​៣​រូប​បាន​ត្រូវ​ចាប់ខ្លួន​។​

Reuters បាន​ដកស្រង់​សម្ដី​ឧ​ត្ត​ម​សេនីយ៍​ទោ​Sommai Kongvisaisuk, មេបញ្ជាការ​នាយកដ្ឋាន​កម្ចាត់​គ្រឿងញៀន​ជាតិ (NSB) ឱ្យដឹងថា ចំនួន​គ្រឿងញៀន​ទាំងនេះ​កំពុង​ដឹកជញ្ជូន​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី មុនពេល​វា​ត្រូវបាន​ចែកចាយ​ពាសពេញ​ពិភពលោក​។​

​ឧត្ដមសេនីយ៍ទោ​រូបនេះ​ឱ្យដឹង​បន្ថែមថា គ្រឿងញៀន​ខាងលើ​នឹង​ត្រូវបាន​ចែកចាយ​នៅ​ទ្វីបអឺរ៉ុប ទ្វីបអាមេរិក អូស្ដ្រាលី ជប៉ុន​សិង្ហ​បុរី​និង​កូរ៉េខាងត្បូង​៕

​សូ​យ​ន​

spot_img
×