Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ឃ្លាំង​ទ្រព្យ​ផ្ទុក​កាក់​មាស​«​ដ៏​មានតម្លៃ​»​នៅ​ឆ្នេរសមុទ្រ​ខ្មៅ​

spot_img
ឃ្លាំងទ្រព្យដែល​គេ​រកឃើញ​

​បុរាណ​វិទូ​ប៊ុលហ្គារី​ទើប​រកឃើញ​ឃ្លាំង​ទ្រព្យ​ដែល​ផ្ទុក​វត្ថុ​មានតម្លៃ​ចំនួន​៩៥៧​មុខ នៅ​ប៉ម​Kaliakra នា​ឆ្នេរសមុទ្រ​ខ្មៅ​។​

​ក្នុង​របាយការណ៍​ចុះ​ថ្ងៃទី​២២​សីហា សារមន្ទីរ​ប្រវត្តិសាស្ដ្រ​ជាតិ​ប៊ុលហ្គារី​ឱ្យដឹងថា ឃ្លាំងទ្រព្យ​ខាងលើ​មាន​ផ្ទុក​កាក់​ធ្វើ​ពី​ប្រាក់​៨៧៣​និង​កាក់​ធ្វើ​អំពី​មាស​២៨«​ដ៏​មានតម្លៃ​» ពី​រជ្ជកាល​នៃ​ចក្រ​ព​ត្ដិ​Ottoman និង​ចក្រ​ព​ត្ដិ​ប៊ុលហ្គារី នា​ពាក់កណ្ដាល​សតវត្ស​ទី​១៤ ។​

​ក្នុង​ឃ្លាំងទ្រព្យ​នោះ​ក៏​នៅមាន​កាក់​សេន​ចំនួន​២២​ធ្វើ​អំពី​ប្រាក់​និង​ស្ពាន់ ក្រវិល​ចំនួន​១១ ចិញ្ចៀន​២ និង​វត្ថុ​មានតម្លៃ​ផ្សេងទៀត​។​

​ក្រុម​បុរាណ​វិទូ​បាន​រកឃើញ​ឃ្លាំង​ទ្រព្យ​នេះ​កាលពី​ថ្ងៃទី​១៧​សីហា​កន្លងមក ខណៈពេល​ពួកគេ​ធ្វើ​កំណាយ​បន្ទប់​មួយ ដែល​រង​អគ្គិភ័យ​ឆេះ​ខ្ទេច​នៅ​អំ​ឡុងចុង​សតវត្ស​ទី​១៤ ។​

​មុន​នោះ​ពួក​អ្នកវិទ្យាសាស្ដ្រ​ធ្វើ​កំណាយ​វិទ្យា​នៅ​ប៉ម​នោះ​អស់​រយៈពេល​១៥​ឆ្នាំ​មកហើយ​។​មុន​នោះ​ពួកគេ​ធ្លាប់​រកឃើញ​កំណប់ ២​កន្លែង​ដែលមាន​បរិមាណ​វត្ថុ​តិចជាង​៕

​លី​សា​

spot_img
×