Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​Duterte ចង់​ប្ដូរ​ប្រើ​ទូរស័ព្ទ​«​ចុច​ពិល​» ព្រោះ​ខ្លាច CIA លួច​ស្ដាប់​

spot_img

​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានកើត​ក្ដី​មន្ទិល​សង្ស័យថា​ចារកម្ម​អាមេរិក​កំពុង​លួច​ស្ដាប់​ខ្លូន​តាម​ទូរស័ព្ទ ហើយ​ថា​គេ​កំពុង​ប៉ង​សម្លាប់​លោក​។​

លោក Duterte អាច​ប្ដូរ​មក​ប្រើ​ទូរស័ព្ទ​ចុច​ពិល​វិញ​

 

​តាម​ស្ថានីយ ABS-CBN នៅ​ថ្ងៃទី​២២​ខែសីហា បាន​ដកស្រង់​សម្ដី​របស់​ប្រធានាធិបតី​ហ្វីលីពីន និយាយ​ក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ​នៅ​ទីក្រុង​Cebu ថា ខ្ញុំ​ដឹង អាមេរិក​កំពុង​លួច​ស្ដាប់​ខ្ញុំ ហើយក៏​ជា​«​ឃាតករ​នឹង​សម្លាប់​ខ្ញុំ​»​។

​លោក​Duterte នូវបាន​សង្ស័យថា ក្រៅពី​អាមេរិក ក៏​នៅមាន​«​រុស្ស៊ី ចិន អ៊ីស្រាអែល ហើយ​អាច​ទាំង​ឥណ្ឌូណេស៊ី​ផង កំពុង​លួច​ស្ដាប់​ទូរស័ព្ទ​របស់ខ្លួន​។​

​ប្រធានាធិបតី​រូបនេះ​ឱ្យដឹងទៀតថា បណ្ដា​ទីប្រឹក្សា​សន្ដិសុខ​បាន​ដាស់តឿន​លោក​កុំ​ឱ្យប្រើ​ទូរស័ព្ទ​ឆ្លាត​វៃ​ទៀត ព្រោះ​វា​ងាយ​ត្រូវបាន​គេ​លួច​ស្ដាប់​។​គប្បី​ប្ដូរ​ទៅប្រើ​ទូរស័ព្ទ​ដែលមាន​មុខងារ​សាមញ្ញៗ​ប៉ុណ្ណោះ​។​

​មេដឹកនាំ​វ័យ​៧៣ ឆ្នាំ​រូបនេះ​សារភាពថា ខ្លួន​ពុំមែន​ជា​អ្នក​និយម​បច្ចេកវិជ្ជា​ទំនើប​ទេ​។​លោក​ថែមទាំង​ឱ្យដឹងថា មាន​ម្ដងនោះ​លោក​បាន​ផ្ញើ​សារ​ទៅឱ្យ​មនុស្ស​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ប្រើ​ប្រតិ​ប​ត្ដិ​ការ Viber​ទាំងអស់​តែម្ដង​។​

​មេដឹកនាំ​រូបនេះ​មិនតិច​ដង​ទេ​តែង​និយាយថា CIA កំពុង​រក​វិធី​សម្លាប់ខ្លួន ក្នុង​បរិបទ​ដែល​ទំនាក់ទំនង​កាន់តែ​អាក្រក់ រវាង​ក្រុង​ម៉ានីល​និង​វ៉ាស៊ីនតោន​។​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន លោក​នូវបាន​បន្ដ​សង្ស័យ​ថា​«CIA ចង់ឱ្យ​ខ្ញុំ​ស្លាប់​»៕
​សូ​យ​ន​

spot_img
×