Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Facebook, Twitter បាន​លុបចោល​«​គណនី​ឃោ​នា​»​ជាច្រើន​

spot_img

​បណ្ដា​គណនី​ត្រូវបាន​ចាត់ទុកថា​ស្ថិតក្នុង​យុទ្ធនា​ការឃោសនា​សំដៅលើ​Saudi Arabia អ៊ីស្រាអែល ហើយ​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន ។​

​​ស្ថាបនិក Facebook លោក Mark Zuckerberg

​តាម​Reuters នៅ​ថ្ងៃទី​២២​សីហា​ឱ្យដឹងថា Facebook, និង​Twitter​ទើប​លុបចោល​គណនី​រាប់រយ​មាន​ប្រភពពី​អ៊ីរ៉ង់ ហើយ​ទាក់ទិន​ដល់​ទង្វើ​«​មិន​ពិតប្រាកដ​»​។

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ទាំងពីរ​នេះ​បាន​ផ្អែកលើ​ព័ត៌មាន​របស់​ក្រុមហ៊ុន​សន្ដិសុខ​FireEye ចោទ​ក្រ​កាន់​ថា គណនី​ទាំងនោះ ធ្វើការ​ឃោសនា​ប្រឆាំង Saudi Aarabia អ៊ីស្រាអែល ហើយ​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន ។ តាម​នោះ​ពួកគេ​បាន​រើរុះ​ចោល​គណនី​ចំនួន​៦៥២ ។​

​តាម FireEye រលក​ឃោសនា​នេះ​ចាប់ផ្ដើម​ពី​ចុង​ឆ្នាំទៅ​មិញ ហើយ​អូសបន្លាយ​មកទល់​បច្ចុប្បន្ន​នេះ​។​

​ជាក់ស្ដែង​Facebook បាន​លុបចោល​គណនី​មួយចំនួន​មាន​ប្រភព​មកពី​រុស្ស៊ី​។

​ក្នុង​របាយការណ៍​ថ្មី​បំផុត​មួយ ក្រុមហ៊ុន​បច្ចេកវិជ្ជា​នេះ​ឱ្យដឹងថា គេ​មាន​ភស្ដុតាង​បញ្ជាក់​អំពី​ទង្វើ​ក្លែងបន្លំ​ទាក់ទង​ដល់​រុស្ស៊ី​។​

​ស្ថាបនិក Facebook ឱ្យដឹងថា បណ្ដា​គណនី​ទាំងអស់​ស្ថិតក្នុង​«​បណ្ដាញ​នៃ​បណ្ដា​គណនី​សំដៅ​ឃោសនា​មួលបង្កាច់ ហើយ​ផ្ទុយស្រឡះ​អំពី​អ្វីដែល​ពួកគេ​កំពុង​ធ្វើ​។​ប៉ុន្ដែ​លោក​ឱ្យដឹងថា ក្រុម​នៅ​រុស្ស៊ី​និង​នៅ​អ៊ីរ៉ង់​ពុំមាន​ទំនាក់ទំនង​ជាមួយគ្នា​ទេ​៕
​សូ​យ​ន​

spot_img
×