Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ ស្ថានភាព​ទឹកជំនន់ លិចលង់ នៅក្នុង​មូលដ្ឋាន​

spot_img

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ទីរជំនាញ និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ ជាក់ស្ដែង​អំពី​ស្ថានភាព កម្ពស់​ទឹក​នៅ​តាម​ភូមិសាស្ត្រ សំខាន់ៗ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ និង​មន្ទីរ​ធន់​ធាន​ទឹក រាជធានី​ភ្នំពេញ​បានឱ្យដឹងថា លោក​អភិបាល​រាជធានី​ពិនិត្យ ស្ថានភាព​កម្ពស់​ទឹក​នៅ​ស្ថានីយ៍​បូមទឹក​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ ។​រួច​បន្ត​ទៅ​ស្ថានភាព​កម្ពស់​ទឹក នៅ​ស្ថានីយ៍​ចតុមុខ ខណ្ឌដូនពេញ និង​ខណ្ឌចំការមន និង​ស្ថានភាព​កម្ពស់​ទឹក នៅ​ព្រំប្រទល់​ខេត្ត​កណ្តាល និង​រាជធានី​ភ្នំពេញ ។​

​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បាន​ចុះ​ដល់​ភូមិ​ព្រែក​តា​ឡុង​បី​ផ្ដល់ជូន នូវ​ផ្លូវ​បេតុង​មួយ ខ្សែ​ប្រវែង​ជាង​១.០០០​ម៉ែត្រ ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​គួរ​បញ្ជាក់​ផង​ដែល​ថា​៖ នៅ​ល្ងាច​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨ កំពស់​ទឹក​ទន្លេចតុមុខ ឡើង​ដល់​កំពស់​នីវ៉ូ +9.7២ នៅសល់ 0.80​ម ដល់​កំពស់​ប្រកាសអាសន្ន +10.50 ។​

​ពាក់ព័ន្ធ​បញ្ហា​ទឹកជំនន់ លោក​សាំ ពិសិដ្ឋ បានឱ្យ​ដឹង​ដែរ​ថា​​ក្នុងខណៈ​ពេល​នេះ យើង​កំពុង​ប្រឈម​ទឹកជំនន់​ចំនួន ៣​ប្រភេទ គឺ​ជំនន់​ដោយ​ទឹកភ្លៀង ជំនន់​ដោយ​ទឹកទន្លេ និង​ជំនន់​ដោយ​ទឹកស្ទឹង​ព្រែក​ត្នោត ។ តំបន់​ខ្លះ​នៃ​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ មាន​ស្ថានភាព​ដី​ទាប​ជាង​នីវ៉ូ​ទឹកទន្លេ ប៉ុន្តែ​រាជធានី​ភ្នំពេញ មិន​អាច​ទទួល​រង​ការគំរាមកំហែង​ដោយ​ទឹកជំនន់ បានឡើយ និង​មាន​សុវត្ថិភាព ដោយសារ​មាន ទំនប់​ការពារ​ទឹកជំនន់ ដ៏​រឹងមាំ​ព័ទ្ឋជុំវិញ​ទីក្រុ​ង និង​មាន​ស្ថានីយ៍​បូមទឹក​ចំនួន ១៣​កន្លែង ដែល​ភាគច្រើន​ជា​ស្ថានីយ៍​ថ្មី​មាន​សមត្ថភាព​បូមទឹក កើន​ជាង​មុន ៣​ដង​៕ ​ដោយ ​៖​ កូឡាប​

spot_img
×