Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អង់គ្លេស​នឹង​ខិតខំ​ពង្រឹង​កិច្ច​សហ​ប្រិត​បត្តិការ​ជាមួយ​កម្ពុជា​បន្ថែមទៀ​ត​

spot_img

​ភ្នំពេញ ៖ លោក ម៉ាក ហ្វីល អនុ​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​ទទួលបន្ទុក​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​លើកឡើង​ថា អង់គ្លេស​នឹង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត បើទោះបីជា​អង់គ្លេស​បាន​បញ្ចេញ​ប្រតិកម្ម​មួយ​ចំនួន​ជុំ វិញ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ក្រោយ​ការបោះឆ្នោតជាតិ​កាលពី​ថ្ងៃ​ទី​២៩ កក្កដា​កន្លងទៅ នេះ​ក៏​ដោយ​។​

​ក្នុងជំនួប​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២២ សីហា​នេះ លោក ម៉ាក ហ្វីល បាន​គូសបញ្ជាក់ថា អង់គ្លេស បន្ត​មើល​ឆ្ពោះ​ទៅ​អនាគត​ចំពោះ​ទំនាក់ទំនង​រវាង​អង់គ្លេស និង​កម្ពុជា នឹង​ខិតខំ​ពង្រីក​ទំនាក់ ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត​។ ក្នុងនោះ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ដែល​រួម​មាន​កម្ពុជា​ផងដែរ​។​

​ជា​ការឆ្លើយតប​សម្តេច​ក្រឡា​ហោម ស ខេង បាន​អរគុណ​ចំពោះ​ការគិតគូ​របស់​អង់គ្លេស​ក្នុង ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ហើយ​សម្តេច​សង្ឃឹមថា កម្ពុជា និង​អង់គ្លេស នឹង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ធ្វើ​ការងារ​ជាមួយ​គ្នា​បន្ថែម​លើ​វិស័យ​ផ្សេងៗ​ជាច្រើន​។​

​ក្នុង​ជំនួប​នេះ​ដែរ ភាគី​អង់គ្លេស​បាន​សន្យា​ក្នុង​ការផ្តល់​បន្ថែម​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​អង់គ្លេស ដែល​នេះ​គឺជា​ការរួមចំណែក​ក្នុង​កសាង​ធនធានមនុស្ស​នៅ​កម្ពុជា នេះ​បើ​តាម​ការបញ្ជាក់​របស់​សម្តេច​ក្រឡាហោម ។​

​ជាមួយគ្នា​នេះ​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​អង់គ្លេស និង​ជឿជាក់​ថា តាមរយៈ​ដំណើរ​ទស្សនៈកិច្ច​របស់​លោក Mark Field ពិត​ជា​ពង្រឹង​បន្ថែមទៀត ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចក្រភព​អង់គ្លេស​។​

​បន្ថែម​ពី​នេះ អនុរដ្ឋមន្ដ្រី​ក្រសួងការបរទេស​ចក្រភព​អង់គ្លេស ក៏បាន​លើកឡើង ពី​ការ​អញ្ជើញ​សម្ដេច​ក្រឡាហោម ស ខេង ទៅ​ចូលរួម​សន្និសីទ ស្ដីពី​ការប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ នៅ​ខែ​តុលា ឆ្នាំ​២០១៨​ខាងមុខនេះ ដែល​សន្និសីទ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​មិនមែន​ពាក់ព័ន្ធ​លើ​សត្វព្រៃ​នោះទេ ប៉ុន្ដែ​បណ្ដាញ​ឧក្រិដ្ឋជន គឺ​ធ្វើ​សកម្មជន​ផ្សេងៗ ដូចជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​លាងលុយកខ្វក់​ជាដើម ដែល​មាន​លក្ខណៈ​អង្គការ​ចាត់តាំង​។​

​បើ​តាម​លោក Mark Field វត្តមាន​របស់​កម្ពុជា​ក្នុង​សន្និសីទ​នោះ គឺជា​ការចែករំលែក​ប​ទ​ពិសោធន៍​របស់​កម្ពុ​ជា​ដែល​មាន​កន្លងមក ក៏ដូចជា​ទទួលយក​នូវ​បទពិសោធន៍​ផ្សេងៗ​ពី​សកលលោក ដើម្បី​ធ្វើ​យ៉ាងណា​រួម​គ្នា​ប្រឆាំង​នូវ​បទល្មើស​ជួញដូរ​សត្វព្រៃ និង​បទល្មើស​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​កើតចេញ​ពី​ការជួញដូរ​សត្វព្រៃ​នេះ​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​កោតសរសើរ​នូវ​គំនិត​ផ្ដួចផ្ដើម​នេះ ដែល​សម្ដេច​ចាត់ទុកថា សន្និសីទ​នេះ​មិន​ត្រឹមតែ​អាច​ជួយ​ដល់​កម្ពុជា​ក្នុង​ការអភិរក្ស នូវ​ធនធាន​សត្វ​កម្រ​នោះទេ ប៉ុន្ដែ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ធនធាន​ព្រៃឈើ និង​ធ្វើឲ្យ​បរិស្ថាន​ល្អ​ប្រសើរ​ផង​ដែរ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×