Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អត់​នឹកស្មាន​គូស្នេហ៍​នេះ​ស្រលាញ់គ្នា​ដល់​ម្លឹ​ង ខណៈ​ខាង​ស្រី​ជាតា​រា​ម៉ូ​ដែល​ដ៏​ស្រស់ស្អាត រីឯ​ខាង​ប្រុស​អ្នករត់ម៉ូតូឌុប​រក​ចំណូល​១​ថ្ងៃ​១៥​ដុល្លារ (​វីដេអូ​)

spot_img

​តារា​ម៉ូ​ដែល​ថៃ​ដ៏​ស្រស់ស្អាត​មួយ​ដួង បាន​កំពុង​ទទួល​ការកោតសរសើរ​ជាខ្លាំង ពី​សំណាក់​មនុស្ស​ជាច្រើន​នៅលើ​បណ្តាញ​សង្គម បន្ទាប់ពី​បានបង្ហាញ​នូវ​សេចក្តីស្នេហា​គ្មាន​លក្ខ​ណ្ឌ​របស់​នាង ចំពោះ​មិត្ត​ប្រុស​របស់​នាង​ម្នាក់​ដែលជា​អ្នករត់ម៉ូតូឌុប ។​

Coconuts បាន​រាយការណ៍​ឲ្យ​ដឹងថា ទំនាក់ទំនង​រវាង​តារា​ម៉ូ​ដែល​នាង Nutchanart Chaichan អាយុ ២២ ឆ្នាំ និង​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ Wutthichai Saeng-ngern អាយុ ២៥ ឆ្នាំ បានធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​រឿង​ស្នេហ៍​របស់​ពួកគេ ត្រូវបាន​បង្ហាញ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បីល្បាញ YouLike ។​

​នាង Nutchanart បានសរសេរថា​៖ «​ហេតុអ្វី​បានជា​ខ្ញុំ​ជ្រើសរើស​បុរស​ម្នាក់នេះ​? ទោះបី​ពួកយើង​ខុសគ្នា​គ្រប់យ៉ាង​ក៏ដោយចុះ តែ​អ្វីដែល​ពួកយើង​មាន​រួមគ្នា គឺជា​សេចក្តីស្រលាញ់​របស់​ពួកយើង​ចំពោះ​គ្នា​ទៅវិញទៅមក​» ។​

​នាង​បន្តថា​៖ «​អ្វី​ក៏ដោយ​ឲ្យ​តែ​បង​ញ៉ាំ​កើត នោះ​អូន​ក៏​អាច​ញ៉ាំ​បានដែរ ។ ទីកន្លែង​ណា​ដែល​បង​ទៅ នោះ​អូន​ក៏​នឹង​ទៅជា​មួយ​បង​ដែរ ។ បង​សុខចិត្ត​ទទួល​យ​ការងារ​គ្រប់យ៉ាង ។ ហើយ​បង​ពុំដែល​ត្អូញត្អែរ​ពី​ភាព​នឿយហត់​ទេ ។ អូន​សប្បាយចិត្ត​ខ្លាំងណាស់ នៅពេល​បាន​នៅក្បែរ​បង​!» ។​

Nutchanart ដែល​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Wutthichai អស់​រយៈពេល ៥ ឆ្នាំ មកហើយ ត្រូវបាន​គេ​ដឹងថា ក៏បាន​ទទួល​ការ​សើចចំអក និង​ការរិះគន់​ច្រើន​ឆ្នាំ​ផងដែរ ។ នាង​បានសរសេរថា មនុស្ស​មិនគួរ​វិនិច្ឆ័យ​មនុស្សម្នា​ក់ដោយ​ផ្អែកទៅលើ​លុយ​សំខាន់​បែបនេះ​ទេ ។​

​នាង​បាន​បន្ថែមថា​៖ «​ស្នេហា​របស់​ពួកយើង បាន​រីក​ស្គុះស្គាយ​អស់​រយៈពេល ៥ ឆ្នាំ មកហើយ ។ សូមកុំ​ឲ្យ​តម្លៃ​ទាប​ទៅលើ​បុរស​ម្នាក់​ដែល​ធ្វើការ​ទទួលបាន​ប្រាក់ចំណូល​តិចតួច​អី ។ ពួកយើង​ទាំងពីរ​បានធ្វើការ​យ៉ាង​លំបាក​ជាមួយគ្នា ។ ពួកយើង​ទទួលយក​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​មាន​រកបាន​» ។​

​ខណៈពេលដែល​ថ្លៃ​សេវា​ម៉ូតូឌុប នៅក្នុង​ប្រទេស​ថៃ ទទួលបាន​ត្រឹមតែ ១០ បាត (០.៣០ ដុល្លារ​អាមេរិក​) ក្នុង​មួយ​ជើង នោះ Wutthichai អាច​រកចំណូលបាន​ប្រហែល ៥០០ បាត (១៥ ដុល្លារ​អាមេរិក​) ក្នុង​១​ថ្ងៃ ។​

Nutchanart បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ថា នាង​បាន​ជួប​មិត្ត​ប្រុស​ម្នាក់នេះ​របស់​នាង​នៅក្នុង​ឆ្នាំ ២០១៣ នៅក្នុង​ខេត្ត Nakhon Si Thammarat ដែលជា​ទឹកដី​ស្រុកកំណើត​របស់​ពួកគេ​ទាំងពីរ ។ យោងតាម Amarin TV ពួកគេ​ក្រោយមក បានសម្រេច​ចិត្ត​ផ្លាស់​មក​ទីក្រុង​បាងកក ជាមួយគ្នា​រួមរស់​ជា​ប្តី​ប្រពន្ធ​ជាមួយគ្នា ។​

Wutthichai បាន​និយាយថា រូបគាត់ និង Nutchanart បានចាប់ផ្តើម​ចាប់ដៃគ្នា​រកស៊ី តាមរយៈ​ការលក់​ខោអាវ និង​ស្បែកជើង នៅក្នុង​តំបន់ Ramkhamhaeng ។ នៅពេល​មុខរបរ​នេះ​ពុំ​កាក់កប គាត់​ក៏បាន​ចាប់ផ្តើម​រត់​ម៉ូតូឌុប ខណៈ​មិត្តស្រី​របស់គាត់​រកបាន​ការងារ​លើកដំបូងរ​បស់​នាង​ជាតា​រា​ម៉ូ​ដែល ។​

​យោងតាម Wuttchichai ឥលូវ​នេះ គាត់​អាច​រកចំណូលបាន​ប្រហែល ១៥,០០០ បាត (៥០០ ដុល្លារ​) ក្នុង​១​ខែ ។​

Nutchanart និយាយថា​៖ «​ខ្ញុំ​មិនមែន​ការ​ខ្មាស់អៀន​អ្វី​ទាល់តែសោះ ។ ព្រោះ​គាត់​ធ្វើការ​ងារ​ល្អ និង​ជាការ​ងារ​សុច្ចរិត​» ។​

​សូមបញ្ជាក់ថា គូស្នេហ៍​គួរ​ឲ្យ​កោតសរសើរ​នេះ ដែល​បាន​កំពុង​សន្សំ​លុយ​រួមជាមួយ​គ្នា បាន​បង្ហើប​ឲ្យ​ដឹងថា ពួកគេ​មាន​គម្រោង​ទទួលយក​ជីវិត​ថ្មី និង​មានកូន​នឹង​គេ​នៅ​ថ្ងៃ​អនាគត​ឆាប់ៗ​ខាងមុខនេះ ៕ ចន្ទី (nextshark)​

spot_img
×