Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ​សម្រាប់​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨ ស្លាប់​៥​នាក់ របួស​៤​នាក់​

spot_img

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៧​លើក​(​យប់​៤​លើក​) បណ្តាលឲ្យ​ស្លាប់ ២​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់ ៩​នាក់​(​ស្រី​២​នាក់​) របួសស្រាល ៦​នាក់​(​ស្រី​២​នាក់​) មិន​ពាក់​ពួក សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១២​នាក់​(​យប់​៩​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៧​គ្រឿង រថយន្ត​តូច ២​គ្រឿង រថយន្ត​ធំ ៥​គ្រឿង និង​គោយន្ត ១​គ្រឿង ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៤​លើក​(​ស្លាប់​១​នាក់​) , មិន​ប្រកាន់​ស្តាំ ១​លើក និង​បត់​គ្រោះថ្នាក់ ១​លើក​(​ស្លាប់​១​នាក់​) ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៣​លើក ផ្លូវ​ខេត្ត ៤​លើក ។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក រថយន្ត​តូច ២​លើក និង​រថយន្ត​ធំ ២​លើក ។​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កំពង់ធំ ១​លើក ស្លាប់​១​នាក់​(​ស្រី​) របួស​២​នាក់ និង​ខេត្ត​ពោធិ័សាត់ ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២២ គឺ​ថ្ងៃ​ទី​១-២២ ខែ​សីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៨៣​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៨៤​នាក់ របួស​សរុប ២៤៥​នាក់ របួសធ្ងន់ ១៥៨​នាក់ របួសស្រាល ៨៧​នាក់ ៕ បញ្ញាស័ក្តិ

 

spot_img
×