Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនជាតិ​ខ្មែរ​ឥស្លាម ៤​នាក់ ដែល​បើក​ម៉ូតូ​ដេញ​បុក និង​វាយ​យុវជន​ម្នាក់ រហូតដល់​ស្លាប់​

spot_img

​កណ្តាល​៖ នគរបាល​ក្រុង​តាខ្មៅ បាន​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់ ក្នុងករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​) ដែល​កើតឡើង​ដោយ​ជម្លោះ​គប់​ដំ​ថ្ម ទើប​ជនសង្ស័យ​ជិះ​ម៉ូតូ ដេញ​បុក​ជនរងគ្រោះ បណ្តាល​ឲ្យ​ដួល និង​វាយ​ជនរងគ្រោះ​បន្ថែមទៀត ប៉ុន្តែ​ដោយសារ​ជនរងគ្រោះ មាន​សភាព​របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​រុស្ស៊ី ហើយ​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។​

​ករណីនេះ កើតហេតុ នៅ​ថ្ងៃ​ទី​២២​ខែ​សីហា ឆ្នាំ​២០១៨ ម៉ោង​១៣​និង​២០​នាទី នៅ​ចំណុច​រង្វង់​មូល​តាខ្មៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​នគរបាល​ក្រុង​តាខ្មៅ បានបញ្ជាក់​ថា ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ ប៉ែន រិទ្ធា​រាជ្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ​ជា​សិស្ស (​រងរបួស​បាក់​ធ្មេញ​១ និង​រយះ​ប​បូរមាត់​)​។ ចំណែក​ជនល្មើស​មាន​ចំនួន​៤​នាក់ ១-​ឈ្មោះ ស្លេះ រុំ​ម៉ាលី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ​កម្មករ​រោងចក្រ ត្រូវ​ឃាត់ខ្លួន​។ ២-​ឈ្មោះ​លាស់ ខ​រី ភេទ​ប្រុស អ​យុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ​មិន​ពិតប្រាកដ ត្រូវ​ឃាត់ខ្លួន​។​ ៣-​ឈ្មោះ​អា​លី មី​ហ្សាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ កម្មករ​រោងចក្រ ត្រូវ​ឃាត់ខ្លួន​។ ៤-​ឈ្មោះ​ម៉ាត់ ស្មា​អ៊ែល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម​ ​ទី​លំ​នៅ​​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ​មិន​ពិត​ប្រា​ដ ត្រូវ​ឃាត់ខ្លួន​។ វត្ថុតាង​ចាប់យក​៖ ​ម៉ូតូ​១​​គ្រឿង​ម៉ាក HONDA ១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ កណ្តាល 1S-679 (​បែក​ចង្កៀង ក្បាំង កញ្ចក់​ខាងស្តាំ និង​គម្រប​ភក់​ខាងមុខ​)​។​

​នគរបាល​ក្រុង​តាខ្មៅ បាន​បញ្ជាក់​ពី​សភា​ពនៃ​រឿងហេតុ​នេះ​ថា មុនពេល​កើតហេតុ ក្រុម​ជនល្មើស​កំពុងតែ​អង្គុយលេង លើ​ម៉ូតូ​នៅ​ចំណុច​អ្នកតា​ថៃ​ជឺ​មាត់ទន្លេ ស្រាប់តែ​ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​គប់​ក្រុម​ជនល្មើស ធ្វើអោយ​ជនល្មើស​ខឹង ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ដល់​កន្លែងកើតហេតុ​ខាងលើ ស្រាប់តែ​ជន​ល្មើ​ជិះ​ម៉ូតូ​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ ធ្វើអោយ​ម៉ូតូ​ទាំង​ពីរ​ជ្រុល​ចង្កួត ទៅ​បុក​ខឿន​លោកតា​ម៉ៅ ដួល​បោក​ទាំង​សងខាង បន្ទាប់​មក​ជនល្មើស​ក៏​ស្ទុះ​ទៅ​ទាត់​ធាក់​ជន​រង​​គ្រោះ​បន្ថែមទៀត បណ្តាលអោយ​រងរបួស​បាក់ធ្មេញ និង​រយះ​ប​បេមាត់ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្សី តែដោយសារ​ជនរងគ្រោះ​របួស​គ្រាំ​ក្នុង ធ្ងន់ធ្ងរ​ពេក មិន​អាច​សង្គ្រោះ​បាន​ក៏​បាន​ចាច់​ខ្យល់​ស្លាប់​តែ​ម្តង​។​

​រីឯ​ជនល្មើស​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​ឃាត់ខ្លួន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគ​រន​បាល​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​៖​កូឡាប​

spot_img
×