Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ាងយូរ​១​ខែ​ទៀត អាជ្ញាធរ​រាជធានី នឹង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ ដល់​សហគម​ស្ទឹងមានជ័យ​

spot_img

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ បាន​សន្យាថា យ៉ាងយូរ​រយៈពេល​១​ខែ​ទៀត អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​សហគម​ស្ទឹងមានជ័យ ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​បងប្អូន ក្នុង​ការរស់នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍ នៅ​នឹង​កន្លែង​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ នៅ​ប្រឡាយ​ស្ទឹងមានជ័យ​។​

​ក្នុង​សិក្ខាសាលា​ស្ដីពី​ការត្រួតពិនិត្យ​តាមដាន​និង​ការគាំទ្រ​ដល់​ការអនុវត្ត​សកម្មភាព​ពាក់ព័ន្ធ​និង​ការលើកកម្ពស់​ភាព​ធន់​របស់​សហគមន៍​ក្រីក្រ នៅ​ព្រឹក​ថ្ងៃទី​២៣​វិច្ឆិកា​លោក លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងបន្តថា ការអភិវឌ្ឍន៍​ប្រឡាយ​ស្ទឹងមានជ័យ​យើង​នឹង​ទទួលបាន​ផលប្រយោជន៍​២​យ៉ាង ៖ ទី​១ ប្រជាពលរដ្ឋ​ទទួលបាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ ទី​២ យើង​បាន​បើក​មុខ​ទឹក​ឲ្យបាន​ទូលាយ ធ្វើឲ្យ​ទឹក​ហូរ​បាន​លឿន​។​

​លោក​ឃួង ស្រេង ក៏​បាន​ព្រមាន​ធ្ងន់ៗ​ទៅលើ​មន្ត្រី​ណា​ដែល​ចាប់​ដី​រដ្ឋ​នៅ​តំបន់​មិន​រៀបរ​យមក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន រួច​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​វិញ​នោះ ត្រូវ​ដក​ខ្លួន​ថយ​ហើយ​ប្រគល់​ដី​នោះ​មក​អោយ​រដ្ឋ​វិញ​ជា​បន្ទាន់​ជៀសវាង​ត្រូវ​ប្តឹង​ឡើង​តុលាការ​។ ជាមួយគ្នានេះ អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​ចុះ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ជំរុញ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ​ឲ្យបាន​ម៉ត់ចត់ លឿន​និង​មាន​តម្លាភាព​ដោយ​មិន​ត្រូវ​យកលុយ​ពី​ប្រជាពលរដ្ឋ ឡើយ​។​

​លោក​បាន​បញ្ជាក់ទៀតថា ពេល​នេះ​ដល់​ម៉ោង​ត្រូវ​ព្យាបាល​មន្ត្រី​ដែល​អសកម្ម​ហើយ ហើយ​បើ​អស់លោក​ណា​មិន​ព្រម​កែ​ចំណុច​អសកម្ម​ចេញ​ទេ មាន​អ្នក​ផ្សេង​គេ​ចង់​ធ្វើ​ច្រើន​ទៀត​។ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគម​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ កំពុង​ទទួល​បាន​លទ្ធ​ផល​នៃ​សន្តិភាព និង​ការអភិវឌ្ឍន៍​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន សែន ប្រកប​ដោយ​សុ​ឆន្ទៈ និង​ទទួលខុសត្រូវ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​សម្តេច​បាន​ដាក់ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​សហគម​ក្រីក្រ​១០០​សហគម​ក្នុង​មួយ​ឆ្នាំ​តាំងពី​ឆ្នាំ​២០០៣​។ ការបម្រើ​ប្រជាពលរដ្ឋ ការអភិវឌ្ឍន៍​មូលដ្ឋាន ការដោះស្រាយ​ការលំបាក​នានា​ជូន​ប្រជាពលរដ្ឋ​គឺ​កូនចៅ​តេជោជា​អ្នកធ្វើ មិន​មាន​បាតដៃ​បក្ស​ប្រឆាំង​រួម​ចំណែក​នោះទេ​។ សូមបញ្ជាក់​ថា សហគម​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​ចំនួន​២០៥​សហគម មាន​១៧.១៧៩​ខ្នង​ផ្ទះ មាន​១៩.២១៥​គ្រួសារ នៅក្នុង​១៣០​ភូមិ និង​៥០​សង្កាត់ ក្នុង​ខណ្ឌ​ចំនួន​១១ ក្នុង​រាជធានី​ភ្នំពេញ​៕ ដោយ​៖​កូឡាប​

 

spot_img
×