Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បំផុស​អោយ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ រួម​គ្នា​សំអាត​អនាម័យ​បរិស្ថាន​អោយបាន​ជា​ប្រចាំ​

spot_img

​ព្រះសីហនុ​៖ មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រួមជាមួយ វិស័យ​ឯកជន សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ បាន​ប្រមូលផ្តុំ​គ្នា​បំផុស​អោយមាន​ចលនា សំអាត​អនាម័យ​បរិស្ថាន នា​ឱកាស​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ឆ្នាំ​២០១៧​។​

​ការប្រមូលផ្តុំ​គ្នា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា របស់ អាជ្ញាធរ​រដ្ឋបាល​ក្រុង​-​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ នា​ឱកាស​នេះ ក្នុង​គោលបំណង បំផុស​ការផ្សព្វផ្សាយ​អប់រំ​ដល់​សាធារណៈជន​ទូទៅ នូវ​អោយ​កែប្រែ​ទម្លាប់ ឬ​ឥរិយាបថ នៃ​ការរស់នៅ​ប្រចាំថ្ងៃ​អោយមាន​ការគិតគូរ​ពី​បញ្ហា​បរិស្ថាន ជា​ពិសេស​ធ្វើ​យ៉ាងណា ត្រូវ​ចេះ​ទុកដាក់ វេច​ខ្ចប់ និង​ចោល​សំរាម​អោយបាន​ត្រឹមត្រូវ​។​

​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា​នា​ឆ្នាំ​២០១៧​នេះ សម្រាប់​ខេត្ត​ព្រះសីហនុ បានរៀបចំ នៅ​វេទិកា ៧​មករា ក្រុងព្រះសីហនុ ដោយ​មាន​វត្តមាន លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ លោក សាមុត សុធារិទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ព្រមទាំង​មន្ត្រីរាជការ​មកពី​តាម​បណ្តា​មន្ទីរ អង្គភាព​នានា កង​នគរបាល កម្លាំង​អាវុធហត្ថ​ខេត្ត សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ចូលរួម សរុប​ប្រមាណ ១០០០​នាក់៕ ដោយ​៖ ដែន សីមា​

spot_img
×