Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តារា​ម៉ូ​ដែល​ប៊ី​គី​នី​ដ៏​សិច​ស៊ី​មួយ​ដួង ផ្ទុះ​ការ​រិះ​គន់​ធ្ងន់ៗ ជុំវិញ​សកម្មភាព​សម្តែង «​លើកទឹកចិត្ត​» ទាហាន​កូរ៉េខាងត្បូង (​វីដេអូ​)

spot_img

​មេបញ្ជាការ​ការពារ​រ​ដ្ឋ​ធានី​របស់​កូរ៉េខាងត្បូង បាន​សុំ​ធ្វើការ​អភ័យទោស បន្ទាប់ពី​វីដេអូ​មួយ​បានបង្ហាញ​តារា​ម៉ូ​ដែល​ម្នាក់ ស្ថិតក្នុង​ឈុត​ប៊ី​គី​នី​នៅលើ​ឆាក ក្នុងអំឡុងពេល «​សម្តែង​លើកទឹកចិត្ត​» ដល់​ទាហាន បាន​បង្ក​ការខឹង​សម្បារ​នៅលើ​អ៊ី​ន​ធើរ​ណែ​ត ។​

​វីដេអូ​ដ៏​ចម្រូងចម្រាស​នេះ ត្រូវបាន​បង្ហោះ​ទៅកាន់ YouTube នៅលើ​ឆា​ណែ​ល Korea’s Liberation Day កាលពី​ថ្ងៃទី​១៥ សីហា ហើយ​វាទ​ទួលបាន​ការចូល​ទ​ស្សនា​ជាង ៦០,០០០ ដង ដោយ​ក្នុងនោះ​អ្នកប្រើប្រាស់​បានធ្វើការ​ចោទប្រកាន់​ព្រឹត្តិការណ៍​នេះ​ថា​ចាត់ទុក​ស្ត្រី​ដូចជា​ឧបករណ៍​, នេះ​បើ​យោងតាម Korea Herald ។​

​ស្រី​ស្អាត​អាយុ ២១ ឆ្នាំ នោះ​ដែល​គេ​ជឿថា​ជាតា​រា​ម៉ូ​ដែល និង​គ្រូបង្ហាត់​ហាត់ប្រាណ អាច​ត្រូវ​បានឃើញ​ស្លៀក​ឈុត​ប៊ី​គី​នី​កំប៉ិតរ ខណៈ​នាង​ដើរ​កាច់រាង​ទៅតាម​ចង្វាក់ភ្លេង ក្រោម​ការស្រែក​អបអរ​លើកទឹកចិត្ត​នាង​យ៉ាង​កងរំពង​ពី​ទាហាន ។​

​អ្នក YouTube ម្នាក់​បានសរសេរថា​៖ «​នេះ​ជា​រឿង​ហួស​ពិការ​ភ្ញាក់ផ្អើល​តែម្តង ។ តើ​នេះ​ជា​ប្រភេទ​នៃ​សម្តែង ‘​លួង​ចិ​ត្ដ​’ ឆ្នាំ​២០១៨? តើ​អ្វី​ពិតប្រាកដ​ទៅ ដែល​កំពុង​ត្រូវបាន​លួង​ចិត្ត​នៅទីនេះ​?» ។​

​ញត្តិ​តាម​អ៊ិន​ធរ​ណេ​ត​ត្រូវបាន​បង្កើតឡើង ដើម្បី​អំពាវនាវ​ឱ្យ​ហាមឃាត់​ការសម្តែង​សម្រាប់​យោ​ធានា​ប្រភេទ​នេះ​នាពេល​អនាគត ។ ញត្តិ​ដែល​ត្រូវបាន​បង្ហោះ​លើ President.Go.Kr បានទទួល​ហត្ថលេខា​ជាង ១៧,០០០ រួចហើយ ។​

​ទោះយ៉ាងណា ញ​តិ​ប្រឆាំង​មួយ​ដែល​ក៏បាន​លេចឡើង​នៅលើ​គេហទំព័រ​មួយ​កាលពី​ថ្ងៃ​ចន្ទ បាន​ស្នើសុំ​រដ្ឋាភិបាល «​ពុំ​ត្រូវ​ស្ថិតក្រោម​ឥទ្ធិពល​របស់​ពួកក្រុម​ស្ត្រី​និយម និង​ស្តារ​កងទ័ព​ឡើងវិញ ចំពោះ​រដ្ឋ​ដើម​របស់ខ្លួន​» ។ ញ​តិ​នេះ​ទើប​ទទួលបាន​ហត្ថ​លេខ ១៧ ប៉ុណ្ណោះ ចាប់តាំងពី​វាទ​ទួលបាន​ការចាប់អារម្មណ៍ ។​

​ញត្តិ​នៅលើ​គេហទំព័រ Cheong Wa Dae ត្រូវតែ​ទទួលបាន​ហត្ថលេខា​ជាង ២០០,០០០ ក្នុង​រយៈពេល ៣០ ថ្ងៃ ដើម្បីឱ្យ​ការិយាល័យ​ប្រធានាធិបតី ចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​មួយ ។ ប៉ុន្តែ មេបញ្ជាការ​ការពារ​រ​ដ្ឋ​ធានី​កងទ័ព បានចេញ​ការសុំ​ទោស​ជា​សាធារណៈ បន្ទាប់ពី​មាន​ភាពចម្រូងចម្រាស​នេះ​ឡើង ៕ ឧ​ត្ត​ម (nextshark)​

Image via Flickr/USAG- Humphreys (CC BY 2.0)

spot_img
×