Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គួរ​ឲ្យ​សរសើរ​មែន​! ទោះ​ស្ថិតក្នុង​ឈុត​អាពាហ៍ពិពាហ៍ តែ​អ្នក​គ្រូពេទ្យ​នេះ​ពុំ​អាច​បិទ​ភ្នែក ខណៈ​ឃើញ​ជនរងគ្រោះ​កំពុង​ដេក​ស្តូកស្តឹង​កណ្តាល​ថ្នល់​ក្នុង​គ្រោះថ្នាក់​…​

spot_img

​គេហទំព័រ Shanghaiist បាន​រាយការណ៍​នៅ​ពីថ្ងៃ​ទី​២២ សីហា ឲ្យ​ដឹង កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុននេះ គិលានុបដ្ឋាក​វ័យក្មេង​ម្នាក់​បាន​រៀប​មង្គលការ​ជាមួយ​មិត្តភក្តិ​របស់​នាង នៅក្នុង​ទីក្រុង Dalin ប្រទេស​ចិន ។ ប៉ុន្តែ ក្នុងអំឡុងពេល​នៃ​ដំណើរ​កម្សាន្ត ស្រាប់តែ​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​មួយ​បានកើត​ឡើង​នៅលើ​ដងផ្លូវ ដែល​​រថយន្ត​របស់​នាង​​កំពុង​ឆ្លងកាត់ ។​

​ភ្លាមៗ​នោះ គិលានុបដ្ឋាក​ចិត្តធម៌​ម្នាក់នេះ ដែល​ស្ថិតក្នុង​ឈុត​អាពាហ៍ពិពាហ៍ បានស្នើ​អ្នកបើកបរ​ឈប់​រថយន្ត មុនពេល​នាង​ប្រញាប់ប្រញាល់​ទៅ​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​កំពុង​សន្លប់​ស្តូកស្តឹង​នៅលើ​ដងផ្លូវ តាមរយៈ​ការជួយ​សម្រួល​ចលនា​បេះដូង ។​

​បន្ទាប់ពី​បាន​ប្រើប្រាស់​ជំនាញ​ពេទ្យ​របស់​នាង ក្នុងការ​ធ្វើ​ឲ្យ​ជនរងគ្រោះ​ត្រឡប់មក​ស្ថានភាព​ដឹងខ្លួន​វិញ នាង​ក៏បាន​ឡើង​រថយន្ត​បន្តដំណើរ​​របស់​នាង​ទៅកាន់​ទីកន្លែង​កម្សាន្ត​អាពាហ៍ពិពាហ៍ ។​

​ប៉ុន្តែ ​គួរឲ្យ​សោក​ស្តាយ​មែន​ទែន ដែល​ព័ត៌មាន​ក្រោយមក ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ស្លាប់​ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ ដោយសារ​​តែ​ពុំ​អាច​ទ្រាំ​ទ្រ​នឹង​​របួស​​ប៉ះ​ទង្គិច​​ធ្ងន់​ធ្ង​រ​ពេក ។​

​ទោះយ៉ាងណា គិលានុបដ្ឋាក​ម្នាក់នេះ បានទទួល​ការកោតសរសើរ​យ៉ាងខ្លាំង បន្ទាប់ពី​សកម្មភាព​នៃ​ទង្វើ​ដ៏​ល្អ​របស់​នាង ត្រូវបាន​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម ។ អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ជាច្រើន​បានផ្តល់​ឈ្មោះ​ឲ្យ​នាង​ថា​ជា «​វីរនារី​» ហើយ​ពួកគេ​ថែមទាំង​និយាយថា​៖ «​កូនកំលោះ​ម្នាក់​នោះ ពិតជា​បុរស​មានសំណាង​មែន ដែល​បាន​នាង​ធ្វើជា​ប្រពន្ធ​!!» ៕ ចន្ទី (khaosod)​

spot_img
×