Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថវិកា​សរុប​ប្រមាណ​៧៥​លាន​ដុល្លារ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់ លើកកម្ពស់​ផ្លូវ​ជាតិ​លេខ​៤៨​ទៅ​ជា​ប្រភេទ​បេតុង កៅស៊ូ​(AC)​ឆាប់ៗ​នេះ​សំដៅ​រក្សា​គុណភាព​បាន​ភាព​យូរ អង្វែង​

spot_img

​នៅ ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៨​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈ ប្រតិភូ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ជាតិ​មួយ​ចំនួន​ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ស្ថិតក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ​។​

​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​ផ្លូវថ្នល់​បាន​គូសបញ្ជាក់ថា​៖ គិត​មក​ត្រឹម​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ ២០១៨ ទំហំ​នៃ​ការខូចខាត​ផ្លូវជាតិ​លេខ​៤៨​ពី​ស្រុក​ស្រែអំបិល​ទៅ​ខេត្ត​កោះកុង​មាន​ប្រវែង​សរុប ៣៥,៥៤ គ​.​ម លើ​ប្រវែង​សរុប​១៥៩,៦០​គ​.​ម ស្មើនឹង​២២,២៦% ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​កំណាត់​ផ្លូវ​ដែល​បាន ធ្វើ​ការជួសជុល​កាលពី​ឆ្នាំ​២០១៧​ផងដែរ​។ ការខូចខាត​នេះ​មាន​ការវិវឌ្ឍ​ឆាប់​គួរឱ្យកត់សម្គាល់ ដោយ ហេតុថា​៖ ផ្លូវ​នេះ​គិត​មកដល់​ពេល​បច្ចុប្បន្ន​មាន​អាយុ​១២​ឆ្នាំ​ហួស​រយៈពេល​ធានា​គុណភាព ទំហំ​ចរាចរណ៍​មាន​ការកើនឡើង ពិសេស​ការដឹកជញ្ជូន​សម្ភារ​សំណង​ទៅ​មក​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ តាមរយ​:​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា​៖ ខណៈពេល​កំពុង​ជួសជុល​ថែទាំ​បណ្តោះអាសន្ន​ផ្លូវ​នេះ ក្រសួង កំពុង​រៀបចំ​នីតិវិធី​ជ្រើសរើស​ក្រុមហ៊ុន​បច្ចេកទេស​ដើម្បី​រៀបចំ​ដាក់​ឱ្យ​ដេញថ្លៃ​ស្របតាម​ស្តង់ដា​បច្ចេកទេស ក្រោម​ប្រាក់កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ​ប្រមាណ​៦៧​លាន​ដុល្លារ និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋា ភិបាល​ប្រមាណ​៨​លាន​ដុល្លារ ដើម្បី​លើកកម្ពស់​គុណភាព​ទៅ​ជា​ផ្លូវ​បេតុង​កៅស៊ូ​AC​ទាំងស្រុង​សំដៅ រក្សា​បាន​ភាព​យូរអង្វែង អាច​ទ្រ​ទម្ងន់​បាន​ប្រសើរ​ជាង​មុន និង​ចូលរួម​ចំណែក ក្នុង​ការសម្រួល​ដល់​ការធ្វើ ដំណើរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការដឹកជញ្ជូន​កាន់តែ​ប្រសើរ​មួយកម្រិត​ទៀត​។​

​ជាមួយគ្នា​នេះ​ផង​ដែរ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងឡាយ ក៏ដូចជា​អ្នកប្រើប្រាស់​កំណាត់​ផ្លូវ​នេះ សូម​មាន​ការអត់ធ្មត់ និង​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការធ្វើដំណើរ​ដោយ​លំបាក​លើ​កំណាត់​ផ្លូវ​នេះ និង​បាន​បញ្ជាក់ថា​៖ ក្រសួង​បានដឹង​ទាំងអស់​អំពី ស្ថានភាព​ខូចខាត​ផ្លូវ​ក្នុង​រដូវភ្លៀង​ឆ្នាំនេះ រង់ចាំ​តែ​រដូវភ្លៀង​កន្លងផុត ក្រសួង​នឹង​ចាប់ផ្តើម​ចាត់វិធានការ ជួសជុល​ឡើង​វិញ​ជា​អាទិភាព​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×