Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក លី សាម៉េត មិន​ចូល​ខ្លួន​មក​បំភ្លឺ​ក្នុង​តុលាការ តាម​ដីកា ក្នុង​រឿង​ទំនាស់​ដីធ្លី នៅ​ខេត្ត​កណ្តាល​

spot_img

​កណ្តាល​៖ រឿង​ទំនាស់​ដីធ្លី ចោទប្រកាន់​គ្នា​ទៅវិញទៅមក រវាង​លោក លី សាម៉េត អគ្គនាយករង​ក្រុមហ៊ុន​អេង​ឌី​ប៉ូ ជាមួយនឹង​លោក ម៉ៅ​ ​ភិរុណ អភិបាលខេត្ត​កណ្តាល កំពុងក្តី​គ​កុក ហើយ​លោក លី សាម៉េត កាលពី​រសៀល​ថ្ងៃ​ទី​២២​ខែ​សីហា​ឆ្នាំ​២០១៨ មិនបាន​​បង្ហាញ​ខ្លួន​នៅក្នុង​តុលាការ តាម​ដីការ​កោះ​របស់​លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ។​

​លោក លី សាម៉េត ត្រូវបាន​គេ​មើលឃើញថា បាន​នាំ​កូនចៅ​បក្ខពួក និង​អ្នកសារព័ត៌មាន​ប្រចាំ​ខ្លួន​ជាច្រើន​ស្ថាប័ន​​ទៅ​ស្បថ​នៅ​ព្រះអង្គ​ដង​កើ កាលពី​ប៉ុន្មាន​ថ្ងៃមុន ។ ការស្បថ​រហូត​ដាក់ឲ្យ​ខ្លួនឯង​រលាយ​រូប​ពី​លើ​លោក​នេះ​​ក្នុង​រឿង​ទំនាស់​ដីធ្លី​ដែល​ចោទ​លោក​ចៅហ្វាយ​ខេត្តកណ្តាល ថា​បាន​រំលោភបំពាន​យក​ដី​របស់​លោក​លី សាម៉េត ទៅ​ហែក​ចែកគ្នា​​និង​ធ្វើ​របាយការណ៍​ភូតកុហក​សម្តេច​តេជោ ហ៊ុន សែន ។ ប៉ុន្តែ​ធាតុពិត លោក​លី សាម៉េត ខ្លួនឯង​​មិន​ហ៊ាន​បង្ហាញខ្លួន​នៅ​ចំពោះមុខ​តុលាការ តាម​ការប្តឹង​របស់លោក​អភិបាលខេត្ត​កណ្តាល​។ លោក​លី សាម៉េត ក៏​មិន​បាន​​បញ្ជាក់ប្រាប់​តុលាការ​ដែរ ថា​ខ្លួន​ជាប់រវល់​ឬ​សុំ​ពន្យារពេល​ចូល​ខ្លួន​ក្នុង​តុលាការ​នោះ គឺ​លោក​លី សាម៉េត​ ​ហាក់បីដូច​ជា​មើលស្រាល​ចំពោះ​តុលាការ​ក្រុងភ្នំពេញ​។​

​សូមបញ្ជាក់​ថា លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​អញ្ជើញ​លោក លី​ ​សាម៉េត ស្នាក់នៅ​ភូមិ​សំបូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មកកាន់​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២២​ខែ​សីហា ២០១៨ វេលា​ម៉ោង ៣ នៅ​ជាន់​ទី​២ បន្ទប់ ក ដើម្បី​បំភ្លឺ ពី​ដំណើរ​រឿង បរិហារកេរ្តិ៍​ជា​សាធារណៈ និង បទ​ប្រមាថ តាម​​បណ្តឹង ឈ្មោះ ម៉ៅ ភិរុណ ។​

​ក្នុង​ដីកាកោះ​នោះ លោក​ព្រះរាជអាជ្ញា បាន​ស្នើ​ដល់​លោក​លី សាម៉េត ត្រូវ​អញ្ជើញ តាម​លិខិត​អញ្ជើញ​នេះ​ឲ្យបាន​ទាន់​ពេលវេលា និង​យក​​លិខិត​ផ្សេងៗ ដែល​ទាក់ទង​នឹង​រឿង​នេះ មក​ជាមួយ​ផង ប្រសិនបើ​មាន​។​

​សូមបញ្ជាក់​ថា លោក លី សាម៉េត សូម​គោរព​អញ្ជើញ​លោក​អភិបាលខេត្ត ម៉ៅ ភិរុណ ទៅ​ស្បថ​នៅ​មុខ​ព្រះអង្គ​ដង​កើ​​ពាក់ព័ន្ធ​នឹង​ដី​នៅ​ឃុំ​កំពង់​អុស ដើម្បី​បង្ហាញ​ភាពស្មោះត្រង់ ។ លោក លី សាម៉េត បាន​មក​ស្បថ​នៅ​មុខ​ព្រះអង្គ​ដង​កើ​រួចហើយ​នៅ​ម៉ោង​៤និង៣០​នាទី​ល្ងាច ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៨ ដូច​តាម​ការសន្យា​ដើម្បី​បង្ហាញ​ពី​ភាពស្មោះត្រង់ ដែល​លោក​អភិបាលខេត្ត ម៉ៅ ភិរុណ​

​ធ្វើ​របាយការណ៍​ជូន​សម្តេច​តេជោ ចោទ​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ ថា រំលោភ​យក​ដី​ប្រជាពលរដ្ឋ នៅ​ឃុំ​កំពង់​អុស​នោះ​ ​គឺជា​រឿង​មិន​ពិត ហើយ​ក្នុង​ពេល​ស្បថ​នោះ លោក លី សាម៉េត បាន​អះអាង​ប្រាប់​ទេវតា​និង​មេឃ​ដី​ថា​ខ្លួន​​ជា​អគ្គ​នាយ​ក្រុមហ៊ុន​អេង​ឌី​ប៉ូ​អភិវឌ្ឍន៍ ។ ហេតុ​ដូច្នេះ​បានជា លោក លី សាម៉េត មក​ស្បថ​ដើម្បី​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ និង​លោក ម៉ៅ​ ​ភិរុណ បានឃើញ​នឹង​ពិចារណា​ចុះ​។ ប៉ុន្តែ​ដល់​កំណត់​របស់​តុលាការ នា​ថ្ងៃ​ទី​២២ ខែ​សីហា លោក​លី សាម៉េត មិន​បង្ហាញខ្លួន​៕​ ​ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×