Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង Mexico ដែល​អនុញ្ញាត​ឲ្យ Sex នៅ​ទី​សាធារណៈ​ព្រោះតែ​មូលហេតុ ពុំ​នឹក​ស្មាន​ដល់​!

spot_img

​មន្ត្រី​នៃ​ទីក្រុង Guadalajaran Mexico សង្ឃឹមថា ការធ្វើឲ្យ​ស្រប​ច្បាប់​នូវ​បញ្ហា Sex នា​ទីសាធារណៈ នឹង​ជួយ​ឲ្យ​ប៉ូលិស​ប្រមូលផ្តុំ​គិតគូរ​ពី​រឿង​ឧក្រិដ្ឋកម្ម​ធំៗ​ជាង​នោះ ។​

​គូស្នេហ៍​២​រូប​កំពុង​ថើប​វក់វី​លើ​ឡាន​ក្រុង ។​

​ទីក្រុង Guadalajaran កាលពី​សប្តាហ៍​មុន​ទើប​អនុម័ត​ច្បាប់​អនុញ្ញាត​ឲ្យ​ទំនាក់ទំនង​ផ្លូវភេទ ឬ​បង្ហាញ​ផ្នែក “​រំ​ញោច​” នៃ​រាងកាយ​នៅ​ទី​សាធារណៈ​បាន កុំឲ្យ​តែ​មាន​អ្នក​ប្តឹងប្តល់ ។​

​តាម Independent ក្រុមប្រឹក្សា​ទីក្រុង​នេះ កំណត់ថា ៖ “​ការ​រួមភេទ ឬ​ទង្វើ​បង្ហាញ​កេរ្តិ៍​ភេទ​នៅ​ទី​សាធារណៈ ទី​វាល ចំណត​រថយន្ត​ឬ​ទីកន្លែង​ឯកជន ដែល​អ្នក​ដទៃ​សម្លឹង​ឃើញ​ត្រូវបាន​ចាត់ទុក​ជា​ទង្វើ​បំពាន​ទោស​រដ្ឋបាល ប្រសិនបើ​មាន​ពលរដ្ឋ​ណា​ម្នាក់​ស្នើសុំ​ឲ្យ​ប៉ូលិស​អន្តរាគមន៍ “​។​

​ដើម​ហេតុ​នៃ​រឿងនេះ ផ្តើមចេញ​ពី​ការស៊ើបអង្កេត​មួយ​បង្ហាញ​ថា និស្សិត​ប្រមាណ 90% បាន​ត្រូវ​ប៉ូលិស “​គោះ​លុយ​” ដោយ​ចោទប្រកាន់​ពី​ទង្វើ​ខ្វះ​សីលធម៌​ទាក់ទង​ដល់​បញ្ហា​ផ្លូវភេទ ។​

​កំណែទម្រង់​ខាង​លើ ក៏​នឹង​ធ្វើឲ្យ​ប៉ូលិស​ប្រមូលផ្តុំ​អារម្មណ៍​លើកា​រប្រ​ឆាំង​ជាមួយ​ពួក​ឧក្រិដ្ឋជន​ធ្ងន់ធ្ងរ​…​ជាង​នេះ ។ យ៉ាងណាក្តី​ក៏​ក្រុមប្រឹក្សា​ទីក្រុង​រង​ការរិះគន់​ពី​សំណាក់​មជ្ឈដ្ឋាន​ខ្លះ ដោយ​គេ​លើកឡើងថា ហេតុ​អ្វី​ទីក្រុង​នេះ​ប្រមូលផ្តុំ​ទៅលើ​ការលុបបំបាត់​អំពើពុករលួយ​ក្នុង​កងកម្លាំង​មាន​សមត្ថកិច្ច​!? ។​

​ម្យ៉ាងទៀត​ការកែ​ច្បាប់​បែបនេះ​វា​នឹង​បង្កលក្ខណៈ​ដល់​ពួក​រំខាន​យាយី​ផ្លូវភេទ មានឱកាស​ប្រព្រឹត្ត​អំពើ​ពុំគប្បី​ចំពោះ​ជនរងគ្រោះ ។​

Mexico ពុំមែន​ជា​ប្រទេស​ទី​១​ដែល​អនុញ្ញាត​ឲ្យមាន​រឿង​បែបនេះ​ទេ ។ ១០​ឆ្នាំ​ហើយ​ដែល​រមនីយដ្ឋាន​ល្បីល្បាញ Vondelpark របស់​ហូ​ឡង់ បានអនុញ្ញាត​ឲ្យ​គូស្នេហ៍​អាច​រួម​ភេទ​បាន​នៅ​កណ្តាល​វា គ្រាន់តែ​ទាមទារ​ឲ្យ​ពួកគេ​ត្រូវ​រក្សា​ជំហ​ស្អាតស្អំ ចៀស​ឆ្ងាយ​ពី​កន្លែង​មាន​ក្មេងៗ ហើយ​ប្រសិនបើ​ឮស្នូរ​ខ្លាំងពេក​ទើប​ប៉ូលិស​មាន​សិទ្ធិ​ដេញ​ពី​កន្លែង​នោះ ៕ ចន្ទ្រា​

spot_img
×