Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​រាជធានី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ជាមួយ​ធនាគារ​អេស៊ីលីដា សម្រាប់​ប្រតិបត្តិការ​បង់​កម្រៃ​សេវា ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង និង​កាណូត​

spot_img

​ភ្នំពេញ​ ៖ ដើម្បី​បង្កើន​នូវ​ភាពងាយស្រួល​លើ​ការគ្រប់គ្រង​ចំណូល និង​ទិន្នន័យ​អ្នកដំណើរ​តាម​រថយន្តក្រុង និង​កាណូត និង​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកដំណើ​រ​ក្នុង​ការបង់​កម្រៃ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង និង​កាណូត បាន​យ៉ាង​ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់ ក៏ដូចជា​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រដ្ឋាករ​ស្វយ័ត ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង​រាជធានី (City Bus) និង​ធនាគារ​អេស៊ីលីដា ភីអិលស៊ី លើ​ការប្រើប្រាស់​សេវា​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត ( QR Code ) សម្រាប់​ប្រតិបត្តិការ​បង់​កម្រៃ​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​និង​កាណូត ដែល​ពិធី​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ សីហា ២០១៨ ក្រោម​អធិបតីភាព លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក អ៊ាន សុ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង រាជធានី​ភ្នំពេញ បាន​ថ្លែងថា ការប្រើប្រាស់​សេវា​អេស៊ីលីដា ឃ្យូ​អ​រកូដ នេះ គឺ​មាន​ភាពងាយស្រួល សម្រាប់​ការគ្រប់គ្រង​ចំណូល និង​ទិន្នន័យ​អ្នកដំណើរ​តាម​រថយន្តក្រុង និង​កាណូត និង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកដំណើ​រ ក្នុង​ការបង់​កម្រៃ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង និង​កាណូត បាន​យ៉ាង​ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់ ដែល​បាន​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ កាត់បន្ថយ​ការចំណាយ ចំណេញ​ពេលវេលា មាន​សុវត្ថិភាព និង​មាន​ផា​សុកភាព ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ គ្រោះថ្នាក់​ចរាចរ ស្របតាម​គោលនយោបាយ និង​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ។​

​លោក បន្តទៀតថា រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង រាជធានី​ភ្នំពេញ មាន​សេវា​ដឹកជញ្ជូន​រថយន្តក្រុង​សាធារណៈ​ចំនួន​៨​ខ្សែ ដែល​មាន​រថយន្ត ១៥៥​គ្រឿង កំពុង​ទទួល​បាន​ការ​ពេញនិយម ពី​សំណាក់​ប្រជាពលរដ្ឋ ក្នុង​ការប្រើប្រាស់​រថយន្ត​ក្រុង​កាន់តែ​ច្រើន​ដែល​មាន​ចំនួន​អ្នកធ្វើ​ដំណើរ​ពី ២​ម៉ឺន ទៅ​២​ម៉ឺន​១​ពាន់​នាក់ ក្នុង​មួយ​ថ្ងៃ ។ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង រាជធានី​ភ្នំពេញ ក៏​មាន​សេវា​ដឹកជញ្ជូន​ផ្លូវទឹក​ចំនួន​១ ខ្សែ ពី​ស្ថានីយ៍​ឫស្សីកែវ ទៅ​ស្ថានីយ៍​តាខ្មៅ​ផងដែរ​។​

​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ការ​​ជ្រើសរើស ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ដៃគូ​សហ​ប្រតិ​បត្ដិកា​រ ក្នុង​ការបង់​កម្រៃ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង និង កាណូត តាមរយៈ​សេវា​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត (ACLEDA Unity ToanChet)​នេះ អ្នកដំណើរ​អាច​ទូទាត់​កម្រៃ​ដឹកជញ្ជូន រថយន្តក្រុង និង​កាណូត បាន​ភ្លាមៗ ដោយ​ស្វ័យប្រវត្តិ តាមរយៈ​ស្លាក​សញ្ញា អេស៊ីលីដា ឃ្យូ​អ​រកូដ ដែល​មាន​បិទ​នៅលើ​រថយន្តក្រុង និង​កាណូត ។​

​លោក​បន្តថា សេវា​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត (ACLEDA Unity ToanChet) របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​សេវា​ធនាគារ​តាមរយៈ​ទូរស័ព្ទ​ចល័ត ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ Android និង iOS ដើម្បី​ទូទាត់ និង​ទិញ​ទំនិញ គ្រប់​ទីកន្លែង​តាមរយៈ​ស្លាក​សញ្ញា អេស៊ីលីដា ឃ្យូ​អ​រកូដ ប្រកប​ដោយ​ភាពងាយស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់ ។​

​លោក​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា គិត​មក​ត្រឹម​ថ្ងៃនេះ មាន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត (ACLEDA Unity ToanChet) ជា​លក្ខណៈ​បុគ្គល មាន​ចំនួន ៦២៤.៦៨៤ និង​ជា​ដៃគូ​មាន​ចំនួន ៧.០២៤ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ​ធនាគារ អេស៊ីលីដា ឡាវ លី​មី​ធី​ត អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មី​យ៉ាន់​ម៉ា និង​អេស៊ីលីដា ប្រូ​ភើ​ធី អិល​ធី​ឌី ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ សហភាព​មី​យ៉ាន់​ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យសកម្ម​សរុប​ចំនួន​ជាង ៥,៤៣ ពាន់​លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,២៥​ពាន់​លាន​ដុល្លារ អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៣,៤៨ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ២,៥ លាន​នាក់ គិត​ត្រឹម​ដំណាច់​ខែ​កក្កដា ឆ្នាំ​២០១៨ នេះ ។​

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ការបង្កើត​ឲ្យមាន​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត​( QR Code )​នេះ​ធ្វើឡើង​ដើម្បី​សម្រួល​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យបាន​រហ័ស​ទាន់​ចិត្តលើកា​របង់​កម្រៃសេ​វា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង និង​កាណូត ខណៈ​ដែល បច្ចុប្បន្ននេះ មាន​រថយន្ត​ក្រុង​ចំនួន ១៥៥​គ្រឿង បាន​និង​កំពុង​រត់​លើ​ផ្លូវ​ចំនួន ៨​ខ្សែ មាន​ចំនួន​អ្នកធ្វើ​ដំណើរ​ពី ២​ម៉ឺន ទៅ​២​ម៉ឺន​១​ពាន់​នាក់ ក្នុង​មួយ​ថ្ងៃ ហើយ​ជា​គម្រោង​រដ្ឋបាល​រាជធានី នឹង​បន្ថែម​ចំនួន​ខ្សែ​រត់​ថែមទៀត​។​

​លោក​ឃួង ស្រេង បានបញ្ជាក់​ថា ការបង្កើត​ឲ្យមាន​ការ​ប្រើប្រាស់​សេវា​នេះ នឹង​កាត់បន្ថយ​កម្លាំង​កម្មពល​កម្ម កាត់បន្ថយ​បុគ្គលិក​ច្រើន ហើយ​ការ គ្រប់​គ្រង់​ចំណូល ក៏​មិន​បាន​បាត់បង់​ប្រាក់​ផង​ដែរ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តីលោក​ឃួង ស្រេង បញ្ជាក់ថា និយាយ​បែប​នេះ មិនមែន​ចោទ បុគ្គលិក​ដែល​ធ្លាប់​បំពេញការងារ​នេះ កន្លង​មក​ធ្វើឲ្យ​បាត់ ឬ​លួច​លុយ​នោះ​ទេ នេះ​ដោយសារ​តែ​បច្ចេកវិទ្យា​ទំនើប ដែល​ទាមទារ​ឲ្យ​យើង​ប្រើប្រាស់​សេវា​នេះ​។ ក្រៅពីនេះ​លោក​ឃួង ស្រេង ក៏​បាន​ណែនាំ​ឲ្យ​លោក អ៊ាន សុ​ឃីម មើល​បុគ្គលិក ពេល​កាត់​បន្ថយ​នេះ ត្រូវ​សម្រួល​ពួកគាត់​ទៅ​ធ្វើ​កន្លែង​ណាមួយ ដោយ​ត្រូវ​ធ្វើ​របាយការណ៍ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ពោល​គឺ​ធ្វើ​យ៉ាងណា​កុំឲ្យ​ពួកគាត់​មាន​សន្តិអារម្មណ៍ ភាន់​ច្រឡំ ដោយ​នេះ​ជា​ជំហាន​អភិវឌ្ឍន៍ ដែល​ត្រូវ​ប្រើប្រាស់​បច្ចេកទេស​ទំនើប​ហើយ​។​

​លោក​អភិបាល ក៏​បាន​ធ្វើ​ការណែនាំ​ឲ្យ​រដ្ឋាករ​ស្វយ័ត ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង រាជធានី​ភ្នំពេញ​​និង​ធនាគារ​​ត្រូវ​អនុវត្ត នៃ​ការចុះហត្ថលេខា​នេះ ឲ្យបាន​ល្អ ពិនិត្យ​ជា​ប្រចាំ​ចំពោះ​ម៉ាស៊ីន ទូទាត់​ប្រាក់​ចៀសវាង​ការ​ខូច បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​៕ ​ដោយ​៖​កូឡាប​

  

spot_img
×