Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន រិទ្ធិ​មុន្នី គេចវេះ​មិន​ចូលខ្លួន​ដោះស្រាយ ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​ស្លាប់​ម្នាក់​

spot_img

​កោះកុង ​៖ ស្នងការ​នគរបាល​ខេត្ត​កោះកុង បានបញ្ជាក់​ថា រយៈពេល​១​ខែ​ហើយ ដែល​ក្រុមហ៊ុន រិទ្ធិ​មុន្នី មិន​ចូលរួម​សហការជាមួយ​សមត្ថកិច្ច និង​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​របស់​អ្នកបើកបរ ដល់​កម្លាំង​ជំនាញ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ ទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ភាគី​ម្ចាស់​ទៀត ស្លាប់​ម្នាក់ ។​

​មជ្ឈដ្ឋាន​ពលរដ្ឋ​បាន​និយាយថា នេះ​គឺជា​ការ​គេចវេះ​មិន​ទទួលខុសត្រូវ របស់​ក្រុមហ៊ុន រិទ្ធិ​មុន្នី ចំពោះ​ជនរងគ្រោះ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​២៣​ខែ​សីហា​ឆ្នាំ​២០១៨​នេះ ចំពោះ ករណីនេះ គឺ​កម្លាំង​ជំនាញ​យើង មិន​ទាន់​ដោះស្រាយ​រួច​នូវឡើយ​ទេ ដោយសារ​តែ​ខាង​ក្រុមហ៊ុន រិទ្ធិ​មុន្នី មិន​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​យើង ដោយ​មិន​បាន​បង្ហាញ អត្តសញ្ញាណ​របស់​អ្នក​បើ​បរ ដល់​កម្លាំង​ជំនាញ​យើង ។ បញ្ជាក់ ៖ ករណី​នេះ​កើតឡើង នៅ​យប់​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ២០.០០​នាទី​យប់ នៅ​ចំណុច​វាល​ឆ្កែ​ស្ងាប ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង រវាង​រថយន្ត​មេការ​ក្រុមហ៊ុន​គា​ធី និង​រថយន្តក្រុង ក្រុមហ៊ុន​រិទ្ធិ​មុនី បាន​បើក​បុក​គ្នា​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​ខាង រថយន្ត​ក្រុមហ៊ុន​គា​ធី ស្លាប់​បុរស​ម្នាក់ “​។​

​សូមបញ្ជាក់​ថា នា​យប់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ២០.០០​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ១​លើក រវាង​រថយន្ត​មេការ​ក្រុមហ៊ុន​គា​ធី និង​រថយន្តក្រុង ក្រុមហ៊ុន​រិទ្ធិ​មុនី បាន​បើក​បុក​គ្នា​ក្នុង​ទិសដៅ​បញ្ច្រាស លើ​ដងផ្លូវ​ជាតិ​លេខ​៤៨ ចន្លោះ​គីឡូម៉ែត្រ​១០៥-១០៦ ស្ថិត​នៅ​ចំណុច​វាល​ឆ្កែ​ស្ងាប ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ។​

រថយន្ត​ក្រុមហ៊ុន​គា​ធី ម៉ាក តូយ៉ូតា តា​កូម៉ា ១​បាំង​កន្លះ ពណ៌​បៃតងខ្ចី ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-5670 ទិសដៅ កោះកុង​-​ភ្នំពេញ បើកបរ​ដោយ ឈ្មោះ អយ ចាន់ថន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឫស្សី​ស្រុក ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម (​ស្លាប់​) ចំពោះ​រថយន្ត រង​ការខូចខាត​មួយចំនួនធំ ។ ដោយឡែក​រថយន្តក្រុង​ក្រុមហ៊ុន រិទ្ធិ​មុន្នី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3B.4084 បើក​ក្នុង​ទិសដៅ ភ្នំពេញ​-​កោះកុង សមត្ថកិច្ច​ជំនាញ​យើង យក​ព័ត៌មិន​ទាន់​បាន ដោយសារ​ក្រោយ​កើតហេតុ ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ បាន​រត់គេចខ្លួន​អស់ ។​

ករណី​ខាងលើ​នេះ ជនរងគ្រោះ​ខាងលើ បាន​ស្លាប់ នៅ​នឹង​កន្លែងកើតហេតុ ពេលនេះ​បាន​ដឹក​មក​មណ្ឌល​សុខភាព​ត្រពាំង​រូង និង​ធ្វើការ​ផ្តល់​ជូន​ទៅ​តំណាង​ក្រុម​ក្រុមហ៊ុន​គា​ធី ដើម្បី​ដឹក​យកទៅ​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ ធ្វើបុណ្យ​តាម​ប្រពៃណី​សាសនា ៕ ​ដោយ​៖​កូឡាប​

  

spot_img
×