Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ប្តូរ​ភេទ​ជា​បុរស​ពរ​ពោះ​បាន​លើក​ដំបូង​ពិភពលោក ចង់​បាន​កូន​ទី​៤​ទៀត តែ​ពេល​កើត​ត្រូវ​វះកាត់ ព្រោះ​គាត់​បាន​កំណែ​ប្រដាប់ភេទ​ទៅជា​… លិង្គ​វិញ​បាត់​ហើយ​!

spot_img

​បុរស​សញ្ជាតិ​អាមេរិក​រូប​នេះ​សង្ឃឹមថា អាច​បន្ត​មានគភ៌​ទៀត តែ​ប្រសិនបើ​ជោគជ័យ​មែន​នោះ ម្តងនេះ​គាត់​ត្រូវ​បង្កើត​កូន​ដោយ​ការវះកាត់ ព្រោះ​តែ​បាន​ប្តូរ​ប្រដាប់​ភេទ​មកជា​… បុរស​វិញ​ហើយ ។​

Thomas រួម​នឹង​ភរិយា​ទី ២ Amber Nicholas និង​កូនប្រុស​បង្ហាញ​វត្តមាន​លើ​ស្ថានីយ៍​ទូរទស្សន៍​ពី​ថ្ងៃ​ទី ២០ ខែ​សីហា ។​

​តាម The Sun Thomas Beatie អាយុ ៤៤​ឆ្នាំ ជា​នារី​ដែល​បាន​ប្តូរ​ភេទ​ទៅជា​បុរស រស់នៅ​ទីក្រុង Phoenix រដ្ឋ Arizona ធ្លាប់បាន​ធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល កាលពី​ឆ្នាំ ២០០៧ បន្ទាប់ពី​គាត់​បង្ហាញ​រូបភាព​ឈរ​ឱប​ផ្ទៃពោះ មាន​ពុកមាត់​ពី​បណ្តាញ​សង្គម ។ ពេលនោះ Thomas បាន​វះកាត់​ប្តូរ​ភេទ តែ​នៅ​រក្សា​ប្រដាប់​ភេទ​នារី ។​

​ក្រោយពេល​រៀបការ Nancy ភរិយា​របស់ Thomas ពុំ​អាច​បង្កើត​កូន​បាន​ទើប​បុរស​នេះ​សម្រេចចិត្ត​ពរ​ពោះ​ជំនួស​ប្រពន្ធ ។ ក្រោយ​ការ​សម្រាលកូន​យ៉ាង​រលូន ២​លើក នៅ​ឆ្នាំ ២០០៨ និង ២០០៩ , Thomas សម្រេចចិត្ត​បង្កើត​កូន​ទី​៣ នៅ​ឆ្នាំ ២០១០ ។​

​ប៉ុន្តែ​នៅ​ឆ្នាំ ២០១២ គូ​ស្វាមីភរិយា​នេះ បាន​លែងលះគ្នា ហើយ​ក្រោយមក​គាត់​បាន​រៀបការ​ជាមួយ Amber ។​

​រូបភាព​ដែល​ធ្លាប់​បង្ក​ការជជែក​តឹងសរសៃក នា​ឆ្នាំ ២០០៧ ។​

​បច្ចុប្បន្ន ១១​ឆ្នាំ​ក្រោយ​ពេល​ធ្វើឲ្យ​ពិភពលោក​ចាប់អារម្មណ៍ Thomas សារភាព​ប្រាប់ This Morning ថា គាត់​ចិញ្ចឹមចិត្ត​ចង់​បង្កើត​កូន​ទៀត ។​

​លោក​បាន​ពោល​ប្រាប់​កម្មវិធី​ទូរទស្សន៍​នេះ​ថា ៖ “​បើសិនជា​អាច​ខ្ញុំ​នឹង​បន្ត​បង្កើត​កូន ។ ប្តី​ប្រពន្ធ​ខ្ញុំ​នៅ​បង្ក​ទុក​អំប្រ៊ីយ៉ុង តាំង​ពី​មានគភ៌ Jackson ប្រពន្ធ​ខ្ញុំ​និយាយថា បើ​ចង់​បង្កើត​កូន​ខ្ញុំ​ធ្វើ​ខ្លួនឯង​ទៅ !” ។​

​ក្នុង​កម្មវិធី​ពេលនោះ Amber បាន​បែរមក Thomas និយាយ​បន្ត​ប្រយោគ​ថា ៖ “​បងអាច​បង្កើតកូន ១០​នាក់​បាន​តើ​!” ។​

​ប៉ុន្តែ​ប្រសិនបើ​មានគភ៌​លើក​ទី ៤ Thomas ត្រូវ​សម្រាលកូន​ដោយ​វះកាត់ ព្រោះ​តាំងពី​កើត​កូន​ទី​៣ មក​លោក​បាន​វះកាត់ “​បដិសន្ធិ​លិង្គ​” រួចហើយ ។​

​ក្នុង​កម្មវិធី​ទូរទស្សន៍ This Morning របស់ ITV នេះ ប្តី​ប្រពន្ធ​ទាំង​២​នាក់ ឲ្យដឹងថា ជីវភាព​របស់​ពួកគេ ប្រហែលជា “​ពិសេស បន្លែ​ក​ពី​ធម្មតា​” តែ​យ៉ាងណា​ក៏​គ្រួសារ​ខ្លួន​ដូច​គ្រួសារ​ដទៃ​ដែរ ។​

​បីកូន​បណ្តើរ Amber អាយុ ៤៨​ឆ្នាំ ពោល​បណ្តើរ​ថា ៖ “​យើងខ្ញុំ ជា​គ្រួសារ​ធម្មតា ទំនៀមទម្លាប់​ដូច​គេឯង ។​

​ចំពោះ​រូបភាព​មាន​គភ៌ ដែល​ទម្លាយ​ចេញ​នៅ​ឆ្នាំ ២០០៧ , Thomas ប្រាប់ថា លោក​ពុំ​មាន​អារម្មណ៍​ស្តាយក្រោយ គ្រា​បើក​ចំបរ​រឿង​ឯកជន​ទេ ព្រោះ​រូបភាព​នោះ វា​ពុំ​មែន​ជា​ប្រការ​ត្រូវ​លាក់បាំង​ទេ វា​ជា​ប្រការ​ធ្វើឲ្យ​ខ្ញុំ​មាន​មោទនភាព​! ៕ ចន្ទ្រា​

spot_img
×