Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្រឡាញ់គ្នា ៤​ឆ្នាំ ត្រៀម​រៀបការ​អស់​ពេល ៦​ខែ ចុងក្រោយ ព្រោះតែ​រឿង​ភាគី​ប្រុស​និយម​កុន Sex កូនក្រមុំ​សម្រេចចិត្ត​ចែកផ្លូវ​គ្នា​ដោយ​គ្មាន​… ស្រណោះ !

spot_img

​ស្វែង​យល់​គ្នា​អស់ ៤​ឆ្នាំ តែ​មាន​រឿង​មួយ​គត់​ដែល​មិត្ត​ប្រុស​របស់ Claire Dalton លាក់ទុក​ក្នុង​ចិត្ត ។ នោះ​គឺ​ការនិយម​មើល​កុន​ជ្រូក​រហូត​ក្លាយជា​ទម្លាប់ ។ ពេល​ដឹង​រឿងនេះ Claire ដាច់ខាត​លុបចោល​មង្គលការ​ភ្លាម ។ នាង​ពោលថា ៖ “​ខ្ញុំ​តែង​សុ​បិន្តប្រាថ្នា​ពី​ទំនាក់ទំនង​ស្នេហា​មួយ​ដែល “​បរិសុទ្ធ​” តាំង​ពី​តូច​មក​ម្លេះ ។ ស្មាន​ពុំ​ដល់​ថា ខ្ញុំ​រក​វា​បាន​ហើយ តែ​អ្វី​រលាយ​សាប​សូន្យ ព្រោះតែ​ការ​…​ភូតកុហក ។​

Claire សុខចិត្ត​បញ្ចប់​អាពាហ៍ពិពាហ៍ ទោះបី​ប្រឹង​ត្រៀម​ទុក ៦​ខែ ហើយ​ក្តី ។​

​រឿងរ៉ាវ​ត្រូវ​បែកធ្លាយ ៩​សប្តាហ៍​មុន​ពេល​រៀបការ ។ Claire បាន​ខ្ចី​ទូរស័ព្ទ​របស់​អនាគត​ស្វាមី​ដើម្បី​ចង់ដឹង​ហាង​ទំនិញ​មួយ​មាននៅ​បើកទ្វារ​លក់​របស់រប​រ​ដែរឬទេ ស្រាប់តែ​ក្នុង “​ប្រវត្តិ​” រុករ​រក ឃើញ​មាន​សុទ្ធតែ​កុន​…​ជ្រូក ហើយ​ពិសេស​នោះ​គឺ​ត្រឹម​ប៉ុន្មាន​ម៉ោង​មុន​សោះ ។​

​នាង​ខ្ពើមរអើម ទ្រាំ​មិន​បាន​ក៏​ហៅ​អនាគត​ស្វាមី​មក “​សួរចម្លើយ​” ។​

​នារី​វ័យក្មេង​ដ៏​កម្រ​ដែល​ចង់បាន​ស្នេហា​បរិសុទ្ធ​… ។​

​ក្រោយពេល​ទទួល​បានកា​រ​សារភាប នាង​សម្រេច​ចិត្ត​លុបចោល​មង្គលការ​ភ្លាម រួច​ទូរស័ព្ទ​ទៅកាន់​ភ្ញៀវ​ប្រមាណ ៣០០​នាក់ ដែល​បាន​អញ្ជើញ ដើម្បី​… សុំទោស និង​ជូន​ព័ត៌មាន ។​

​ពេល​ត្រូវបាន​សាកសួរ​មូលហេតុ​ពី​សាច់ញាតិ នាង​ឆ្លើយ​យ៉ាងខ្លី​ថា ៖ “​មើល​ភាពយន្ត Sex ច្រើន​លើសលុប ហើយ​ថែមទាំង​ភូតកុហសដ៏​អាជីព​ទៀត បើ​រៀបកា​ររ​នឹង​ក្លាយជា​…​យ៉ាងណា៎​?!” ៕

​តើ​ប្រិយមិត្ត​យល់​ដូច​ម្តេច​ដែរ​?

​លី​សា​

spot_img
×