Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​ ​ចាប់​រថយន្ត​គ្មាន​ពន្ធ ១​គ្រឿង ម៉ាក Mercedes ពណ៌​ស ចង្កូត​ឆ្វេង មាន​ម្ចាស់​ជនជាតិ​ចិន​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ លោក ទុំ ណូ បានឲ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៨ មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការសម្របសម្រួល​ពី​លោកស្រី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​ចូលរួម​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​អាជ្ញាធ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។​

កម្លាំង​ជំនាញ បាន​ចុះ​ឃាត់​រថយន្ត​គ្មាន​ពន្ធ ០១​គ្រឿង ម៉ាក Mercedes ពណ៌​ស ចង្កូត​ឆ្វេង ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​។​

លោក ទុំ ណូ បន្តថា រថយន្ត​គ្មាន​ព័ន្ធ​ខាងលើនេះ ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ មាន​លេខ ព្រះសីហនុ 2A-3800 ហើយ​ចត​នៅមុខ​ហាង​លក់ទំនិញ​មួយកន្លែង តាមផ្លូវ​ឯករាជ្យ ក្នុង​សង្កាត់​២ ក្រុងព្រះសីហនុ​។​

លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា រថយន្ត ១​គ្រឿង​ខាងលើ​នេះ នឹង​នាំយក​ទៅ​រក្សាទុក​នៅ​អង្គភាព​សាខាគយ និង​រដ្ឋាករ​ខេត្ត ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។​

លោក​សង្កត់ធ្ងន់​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង ក៏​ដើម្បី​ទប់ស្កាត់​ការបន្លំ​គេច​ពន្ធ​ពី​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ដូច​ដែល​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​អនុវត្តន៍​នា​ពេល​កន្លង​មក​ទៅ នៅ​តាម​កន្លែង​លក់​យានយន្ត​មួយចំនួន មាន​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ ប្រយោជន៍​ឈានទៅ​ប្រមូល​ប្រាក់​ពន្ធ​តាម​ច្បាប់​បង់ពន្ធ ដើម្បី​បង្កើន​ចំណូល​ថវិការ​ជាតិ​៕ ដោយ​៖ ដែន សីមា​

spot_img
×