Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាលាដំបូង​ខេត្ត​ស្វាយរៀង​បើក​សវន​ការកាត់ទោស​​អ្នករត់​តាក់​ស៊ីបាវិត​ រំលោភ​សម្លាប់​ឱ្យ​ជាប់គុក​មួយជីវិត​ទាំង​ពីរ​នាក់​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​ព្រឹក ថ្ងៃទី​២៣ ខែ សីហា ឆ្នាំ ២០១៨ ដូច​អ្វី​ដែល​បាន​គ្រោងទុក​តាម​តារាង​កម្មវិធី​ជំនុំ​ជំ​រៈ របស់​តុលាការ​សាលាតំបូង​ខេត្តស្វាយរៀង ក្នុង​រឿងក្តី​តាក់​ស៊ីបាវិត​២​នាក់ រំលោភ​សម្លាប់​នារី​បុគ្គលិក​កា​សុីណូ​ជា​ភ្ញៀវ កាលពី​ជាង​១​ឆ្នាំមុន​.​នោះ​.​គេ​សង្កេតឃេីញ​នៅ ក្រៅ​របង​តុលាការ​មាន​អ្នកសារព័័ត៌មាន​និង ប្រជាពលរដ្ឋ​ជា​ច្រេី​ន​កំពុងតែ​ឃ្លាំ​មើល​ទិដ្ឋភាព​នេះ តែ​ដោយ​ខ្លាច​មាន​បាតុភាព​អី​កេ​ី​ត​ឡេីង សមត្ថកិច្ច​ក៏​រៀបចំ​សណ្តាប់ធ្នាប់ ក្នុង​ការការពារ​កុំ​អោយ​កើតមាន​រឿងរ៉ាវ​ជាយថាហេតុ​ណាមួយ​។ នៅ​ក្រៅ​បន្ទប់​សវន​ការ មាន​គ្រួសារ​ជនរងគ្រោះ និង ជន​ល្មេី​ស​មួយ​ចំនួន ដែល​សល់​ពី​ក្នុង​សាល​ជំនុំ​ជំ​រៈ កំពុង​រង​ចាំ​ស្តាប់​លទ្ធផល​យ៉ាង​អន្ទះសារ​។

​ក្រោយ​បើក​ការជំនុំជម្រះ​អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ​លទ្ធផល​ចុងក្រោយ​ជនជាប់ចោទ​ទាំង​ពីរ​ត្រូវបាន​សាលាដំបូង​ខេត្ត​ស្វាយរៀង​កាត់ទោស​ឱ្យ​ជាប់គុក​មួយជីវិត​ដូចគ្នា​។​

​លោក គង់ ច័ន្ទ​ខេ​មរិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​ឱ្យដឹងថា​ ៖ ​ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​

​ទី​១​មានទោស​មួយជីវិត​ដូចគ្នា ។ ទី​២ ត្រូវ​សង​រដ្ឋប្បវេណី​ជម្ងឺ​ចិត្ត​ដល់​គ្រួសារ​ជនរងគ្រោះ​ចំនួន​៦​ម៉ឺន​ដុល្លារ ។ ទី​៣ ត្រូវ​រឹបអូស​យក​រថយន្ត​ដែល​បង្ក​បទល្មើស​ដាក់​ជា​សម្បត្តិ​រដ្ឋ ដោយ​បើក​សិទ្ធ​ឱ្យ​ប្តឹងឧទ្ធរណ៍​។

​សូម​រំលឹក​ឡើងវិញ​ផងដែរ​ថា៖ ដោយ​មាន​ការ​បញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង និង​ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍ ស្នងការរង​ទទួល​ផែន​ព្រហ្មទ័ណ្ឌ កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​-​ស្រាល​ខេត្ត ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ ការិយាល័យ​ប្រឆាំង​ការជួញដូរ ការិយាល័យ​ចរាចរណ៍ ការិយាល័យ​តម្រួត​បទបញ្ជា និង​អន្តរាគមន៍ និង​កម្លាំង​អធិការដ្ឋាន​ក្រុង​បាវិត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទ័ណ្ឌ បាន​ធ្វើ​ការស្រាវជ្រាវ​ឈាន​ដល់​ឃាត់ ខ្លួន​ជនសង្ស័យ ២ នាក់ ប្រុស ឈ្មោះ​ឆឺយ សុជាតិ អាយុ​៣៦​ឆ្នាំ​(​រស់នៅ​ភូមិ ព្រៃ​តា​ញ៉យ ឃុំ​ខ្សែ​ត្រ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង​) ដកហូត​រថយន្ត ១ គ្រឿង ម៉ាក Highlander វត្ថុតាង​ខ្សែក ១ ខ្សែ ចិញ្ចៀន ១ វង់ និង​បក្សពួក​ម្នាក់​ទៀត ឈ្មោះ​ផ្លេក មុន្នី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនសង្ស័យ​ទាំង​ពីរ​នាក់​មុខរបរ​ប​បើកបរ​រថយន្ត​តាក់ស៊ី ដែល​បាន​រំលោភ​សំលាប់ ជនរងគ្រោះ​ឈ្មោះ សុវណ្ណ សុ​ម៉ា​លីន ភេទ​ស្រី អាយុ ១៨ ឆ្នាំ ស្រុកកំណើត​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​០២.០៨.២០១៧ និង​បាន​បោះ​សព​ចោល​ក្នុង​ទឹក​កែង​ស្រែ ក្នុងភូមិ តា​ពៅ សង្កាត់ បាវិត ក្រុង​បាវិត ខេត្ត​។

​សូមបញ្ជាក់​ថា ​៖ ​នារី​រងគ្រោះ​អាយុ​១៨​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ «Good Luck» ​ហើយ​នៅ​បាន​បាត់​ខ្លួន​ខ​ណះ​ដែល​ជិះ​រថយន្ត​តាក់​សុីមក​ពី​ខួបកំណើត​ក្មួយ​ពី​ខេត្ត​ព្រះវិហា​មក​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​កាល​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ប្រទះឃើញ​សាកសព​នៅ​ថ្ងៃទី​៤​ ខែ​សីហា ​ឆ្នាំ​២០១៧ ​ដែល​ត្រូវបាន​គេ​រំលោភ​សម្លាប់​។ ​ដោយ​មាន​ការស្រាវជ្រាវ​ពី​សមត្ថកិច្ច​ជំនាញ​រហូត​ដល់​ល្ងាច​ថ្ងៃទី​៨​ ខែ​សីហា ​ឆ្នាំ​២០១៧​នេះ​ សមត្ថកិច្ច​ជំនាញ​បាន​ចេញ​ព័ត៌មាន​ថា ​៖​ ចាប់​បាន​ឃាត់​ករ​ដែល​រំលោភ​សម្លាប់​នារី​រងគ្រោះ​ថែម​ប្លន់​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​ទៀត​។

​ទោះបីជា​យ៉ាងណា​ក្រោយ​ពេល​ប្រកាស​សាលក្រម​នោះ​នៅខាងមុខ​សាលាដំបូង​ខេត្ត​ស្វាយរៀង ​គេ​សង្កេតឃើញ​ក្រុម​គ្រួសារ​ខាង​ឈ្មោះ ផ្លេក មុន្នី ស្រែក​ថា​អ​យុត្តិធ​ម៌ណាស់​ដោយ​សំអាង​ថា​ជន​នេះ​មិន​បាន​ប្រព្រឹត្ត​នោះ​ទេ ៕ ដោយ ៖ ​វ៉ៃកូ​

    

spot_img
×