Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាំកុងត្រូល​ខេត្ត​ស្វាយរៀង ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ម្ហូបអាហារ​ដល់​សិស្សានុសិស្ស វិ​.​ល័យ ហ៊ុន សែន សាមគ្គី​ដូនស និង​ត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារ​ដូនស

spot_img

​ខេត្ត​ស្វាយរៀង ៖ ក្រុមការងារ​នៃ​សាខា​កាំកុងត្រូល​ខេត្ត​ស្វាយរៀង​ដឹកនាំ​ដោយ​លោក​ណាល់​វិចិត្រ​ប្រធានសាខា​និង ដោយ​មាន​កិច្ចសហការ​ពី មន្ទីរ​ពាណិជ្ជកម្ម អាជ្ញាធរ​ដែនដី និង​គណៈ​គ្រប់គ្រង​សាលា បាន​បន្ត​យុទ្ធនាការ ចុះ​អប់រំ​ផ្សព្វផ្សាយ ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ ជូន​សិស្ស​នៅ​វិទ្យាល័យ ហ៊ុន​សែន សាមគ្គី ដូនស ស្ថិតក្នុង​ស្រុក​ស្វាយជ្រំ​ដោយ​មាន​ការចូលរួម​ពី​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំង​គណៈ​គ្រប់គ្រង​សាលា សរុប​ជាង ៥០០ នាក់ ការចុះពិនិត្យ​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

​លោក​ណាល់​វិចិត្រ​ប្រធានសាខា​កាំកុងត្រូល​ខេត្ត​ស្វាយរៀង បានអោយដឹងថា ៖ ការផ្សព្វផ្សាយ​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី «​សុវត្ថិភាព​ម្ហូបអាហារ​» នៅពេលនេះ​មាន​សា​រៈ សំខាន់​ចាំបាច់​ណាស់​ក្នុងសង្គម និង​ជីវភាព​ប្រចាំថ្ងៃ គឺធ្វើឡើង​ស្របគ្នា​នឹង​ការ​កំណត់​យក «​សុវត្ថិភាព​ចំណីអាហារ​» ជា​អាទិភាព​ទី​១ សម្រាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​យុទ្ធសាស្ត្រ​បញ្ជ្រាប​ចំណេះដឹង​អំពី «​សុវត្ថិភាព​ចំណីអាហារ​» ទូទាំង​២៥ រាជធានី​-​ខេត្ត ដែល​ដាក់​ចេញ​ដោយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​។

​លោក​បាន​បញ្ជាក់ថា ការទទួលខុសត្រូវ​លើ​«​សុវត្ថិភាព​ម្ហូបអាហារ​» គឺជា​ការទទួលខុសត្រូវ​រួម​គ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល ទាំង​អ្នក​ផលិត ទាំង​អ្នក​ចែកចាយ រួម​ទាំង​យើងទាំងអស់គ្នា​ជា​អ្នក​ប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព​គឺជា​កត្តា​ចំបង​នៃ​ភាព​រស់រាន​នៃ​ជីវិត ។​

​ចុងបញ្ចប់​នៃ​កម្មវិធី​ក៏​មាន​ការឆ្លើយ​នូវ​សំណួរ​ពាក់ព័ន្ធ​ទៅ​នឹង​ម្ហូបអាហារ រួម​ទាំង​ការចែកជូន​នូវ​ផ្ទាំង​រូបភាព​អប់រំ​ផ្សព្វផ្សាយ ចំនួន ៥០០ ផ្ទាំង ។​

​បន្ថែម​ពីលើ​នេះ នៅ​ព្រឹក​ថ្ងៃ​ដដែល ដោយ​បាន​កិច្ចសហការ​ពី​គណៈកម្មការ​ផ្សារ ក្រុម​ការងារ​ក៏​បាន​បន្ត​ចុះ​ទៅ​ធ្វើ​ការអង្កេត​ទីផ្សារ​ដូនស ដោយ​ពិនិត្យ​លើ​ប្រក្រតីភាព និង​អនុលោមភាព នៃ​ទំនិញ​ដែល​បាន​ដាក់តាំង​លក់​លើ​ទីផ្សារ​ខាងលើ ។ ក្នុង​នោះ​ក្រុម​ការងារ​ក៏​បាន​ធ្វើតេស្ត​បឋម​លើ​ផលិតផល​មួយចំនួន ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​មិនឲ្យ​ប្រើប្រាស់​ក្នុង​ម្ហូបអារហារ ។ ជា​លទ្ធផល​បង្ហាញ​ថា ពុំ​មាន​វត្តមាន​សារធាតុ​គីមី​ត្រូវបាន​រក​ឃើញ​ឡើយ តែ​ក្នុងនោះ​ក្រុម​ការងារ​ក៏​បាន​ដកហូត​ទៅតាម​នីតិវិធី​នូវ​ផលិតផល​មួយចំនួន​ដែល​មាន​សភាព​មិន​ប្រក្រតី និង​ខូចគុណភាព សរុប​ប្រមាណ​ជាង ៣០ គីឡូក្រាម សម្រាប់​ធ្វើ​ការកំទេច​ចោល​៕ វ៉ៃកូ​

 

spot_img
×