Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​វៀតណាម ផ្សាំ​បង្កើតបាន​ខ្នុរ​ល្មៀត​ដែល​សាច់​ខ្នុរ​១​ក្លែប មាន​ទម្ងន់​ដល់​ទៅ​…​ជាង ២០០​ក្រាម​

spot_img

​​ពេល​នេះ​កសិករ​វៀតណាម​កំពុង​ឈ្មុសឈ្មុល​ដាំ​ខ្នុរ​ល្មៀត​នេះ ព្រោះ​តែ​វា​មាន​ផ្លែ​ធំ ក្លែប​ធំ ហើយ​ផ្អែម​ល្មម សម្រាប់​ការកែច្នៃ​ធ្វើ​ខ្នុរ​ក្រៀម នាំចេញ ។​

​លោក​ង្វៀង ថាញ់​សឺង នៅ​ខេត្ត​ប៊េន​ទ្រៃ គឺ​ជា​ម្ចាស់​នៃ​អម្បូរ​ខ្នុរ ថាញ់​សឺង (​យក​ឈ្មោះ​របស់​លោក​ដាក់​) ។ ខ្នុរ​នេះ​មាន​ផ្លែ​ធំៗ ខ្លះ​ដល់​ទៅ ៤០​គីឡូក្រាម ហើយ​១​ក្លែបៗ​របស់​វា​អាច​មាន​ទម្ងន់​ប្រមាណ ២​ខាំ ។​

​ខ្នុរ​១​ក្លែប ទម្ងន់​… ២០០​ក្រាម ។​

​ដំបូង​ឡើយ លោក​បាន​ជ្រើស​យក​ពូជ​ខ្នុរ​ល្អៗ​មក​ផ្សាំ ហើយ​វេលា​មួយ​នោះ​លោក​ឃើញ​ខ្នុរ​១​ដើម មាន​ផ្លែ​ធំ ហើយ​ក្លែប​របស់​វា​ក៏​ធំ​ប្លែក​ដែរ ។ លោក​ដឹង​ភ្លាម​ថា វា​ជា​ពូជ​ខ្នុរ​ថ្មី ដ៏​មាន​តម្លៃ​ក៏​ផ្សាំ​យក​ទៅ​ដាំ​នៅ​កន្លែង​ផ្សេង ។​

២០​ខែ​ក្រោយ​មក ដើម​ខ្នុរ​នី​មូយៗ​ផ្តល់​ផ្លែ​ពី ២-៤​ផ្លែ ហើយ​ផ្លែ​នី​មួយៗ​គឺ​មាន​ទម្ងន់​ពី ២៥​គីឡូក្រាម​ឡើង ខ្លះ​មាន​ដល់​ទៅ​ជាង ៤០​គីឡូក្រាម ពេល​ពុះ​ចេញ​ក្លែប​នី​មួយៗ​របស់​វា មាន​ទម្ងន់​ជាង​២០០ gr… ។​

​អាយុ ២​ឆ្នាំ វា​មាន​ផ្លែ​៤ ធំៗ ។​

​តាម​វិទ្យាស្ថាន​ដំណាំ​ហូប​ផ្លែ​នៅ​ភាគខាងត្បូង ប្រទេស​វៀតណាម ពូជ​ខ្នុរ ថាញ់​សឺង មាន​ក្លែប​ធំ សាច់​ក្រាស មិនសូវ​មាន​ជ្រាំង ពណ៌​ដូច​រមៀត មិន​ផ្អែម​ខ្លាំង វា​សម​ល្អ​នឹង​ការកែច្នៃ​ធ្វើ​ខ្នុរ​ក្រៀម​សម្រាប់​បម្រើ​ឲ្យ​ការនាំចេញ ។​

​ឥឡូវនេះ​កសិករ​វៀតណាម​គ្រប់​ទិស​ទី​កំពុង​ប្រមូលផ្តុំ​បង្កើត​ពូជ និង​ដាំ​ប្រភេទ​ខ្នុរ​ផ្តល់​ប្រយោជន៍​ខ្ពស់​នេះ ៕ លី​សា​

spot_img
×