Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ស្រី​កំណាន់ គ្រូពេទ្យ​តិរច្ឆាន ហ៊ាន​ប្រើ​ឧស្ម័ន​ពុល​សម្លាប់​ប្រពន្ធ​កូន​យ៉ាង​អាណោចអាធ័ម

spot_img

​​តាម AFP ថ្ងៃទី ២០ ខែ​សីហា កន្លងមក​តុលាការ​កំពុង​ហុងកុង បាន​កាត់ក្តី​រឿង Khaw Kim-Sun អាយុ ៥៣​ឆ្នាំ ជា​វេជ្ជបណ្ឌិត​ផ្នែក​សណ្តំ បាន​ចេតនា​សម្លាប់​ប្រពន្ធ​និង​កូនស្រី​ដោយ​ប្រើ​ពោង​ខ្យល់​ហា​ត់ yoga ដែល​បញ្ចូល​ឧស្ម័ន Carbon Monoxide ។​

សាកសព​របស់​ជនរ​ង​គ្រោះ​ត្រូវបាន​រកឃើញ​នៅក្នុង​រថយន្ត Mini Cooper ចត​ក្បែរផ្លូវ នៅ​សង្កាត់ Sai King ហុងកុង កាលពី​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ ២០១៥ ។​

​របាយការណ៍​របស់​អយ្យ​ការឲ្យដឹងថា ភរិយា និង​កូនស្រី​របស់ Khaw ត្រូវបាន​រកឃើញ​នៅក្នុង​រថយន្ត Mini Cooper បិទទ្វារ​ជិត​ពណ៌​លឿង នៅ​ហុងកុង ថ្ងៃទី ២២ ខែ​ឧសភា ឆ្នាំ​២០១៥ ។ Wong Siew-fung អាយុ ៤៧ ឆ្នាំ ជា​ភរិយា និង Khaw li-ling អាយុ ១៦​ឆ្នាំ ជា​កូនស្រី​ត្រូវបាន​ស្លាប់​នៅពេល​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​របស់ “​ឃាតករ​” ជា​ឪពុក​ធ្វើការ ។ មូលហេតុ​គឺ​អ្នក​ទាំង ២ បាន​ហិត​ឧស្ម័ន Carbon Monoxide ។​

​ប៉ូលិស​បាន​រកឃើញ​ពោង​ហា​ត់ yoga ១ ដែល​អស់ខ្យល់​នៅក្រោយ​រថយន្ត ។ Khaw ពុំ​ព្រម​សារភាព​ពី​ទង្វើ​សម្លាប់​មនុស្ស​ទេ ហើយ​ថា កូនស្រី​ខ្លួន​មាន​បំណង​ធ្វើ​អត្តឃាត ។ ប៉ុន្តែ​គ្រូៗ របស់ Li-Ling បាន​វាយតម្លៃ​ថា នាង​ជា​នារី​ម្នាក់ មាន​ស្មារតី​ល្អ រួសរាយ ។​

Khaw Kim-Sun ត្រូវបាន​ចាប់ខ្លួន​នៅ​ខែ កញ្ញា ឆ្នាំ ២០១៧ ។​

​អយ្យការ​ឲ្យដឹងថា មុនពេល​កើតហេតុ Khaw បាន​សហាយស្មន់​ជាមួយ​និស្សិត​ម្នាក់ ហើយ​ភរិយា​គាត់​ពុំ​ព្រម​លែងលះ ។ Khaw ពុំ​មាន​បំណង​សម្លាប់​កូនស្រី​ទេ ព្រោះ​មុនពេល​កើតហេតុ​វា​បាន​ប្រាប់​កូន​ឲ្យនៅ​ផ្ទះ​ធ្វើ​កិច្ចការ​សាលា ។​

​អ្នកធ្វើការ​ជាមួយ​បានឃើញ Khaw ប៊ូ​ម​ឧស្ម័ន​ពុល​នេះ​ចូល​ក្នុង​ពោង​កៅស៊ូ​២ តែ Khaw បាន​និយាយថា ខ្លួន​ចង់​ធ្វើ​ពិសោធន៍​ជាមួយ​ទន្សាយ ប៉ុន្តែ​ពេល​ប៉ូលិស​សាកសួរ​ឧក្រិដ្ឋជន​រូប​នេះ បាន​ឆ្លើយថា ខ្លួន​យក​វា​មក​សម្លាប់​កណ្តុរ​នៅផ្ទះ ។ ប៉ុន្តែ​គ្រួសារ Khaw អះអាងថា នៅ​ផ្ទះ​ខ្លួន​ពុំដែល​មាន​កណ្តុរ​ទេ ។​

​ការកាត់ទោស​កំពុង​បន្ត ចាំ​មើល​តើ​ឧក្រិដ្ឋជន​យង់ឃ្នង ព្រោះ​តែង​ប់ង​ល់នឹង​កាមគុណ បែរ​ជា​សម្លាប់​ប្រពន្ធ​កូន​របស់​ខ្លួន​នឹង​ទទួល​វាសនា​យ៉ាងណា​ទៅ​?! ៕ លី​សា​

spot_img
×