Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ ថ្ងៃនេះ​ជា​ថ្ងៃ​សមស្រប​សម្រាប់​ការស្វែងរក​ការងារ​ថ្មី ហើយ​រាល់​ការលំបាក​ក្នុង​ការងារ​ក៏​ត្រូវបាន​ដោះស្រាយ​រួច​។ លុយកាក់ ទៅ​ឆ្ងាយ​រកបាន​លាភ​ចូល​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ឆ្លូវ ៖ កា​ងារ ល្អ មាន​អ្នក​ជួយ​យក​អាសា ទោះបី​ជួប​ឧបសគ្គ​យ៉ាងណា​ក៏​ងាយ​ឆ្លង​ផុត​បាន ។ លុយកាក់ មិនល្អ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ភ្ញាក់ផ្អើល រ៉ូមែ​ន​ទិក ដើម្បី​បន្ថែម​ភាពកក់ក្តៅ​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ៖ ការងារ មិនបាន​ល្អ គួរ​មាន​ការច្នៃប្រឌិត​ថ្មីៗ​ក្នុង​ការងារ ។ លុយកាក់ ត្រូវ​រៀនសូត្រ​បទពិសោធន៍រ​បស់​អ្នក​មុនៗ​ពេល​មាន​គំនិត​ចង់​វិនិយោគ ។ មនោសញ្ចេតនា កុំ​រវល់​នឹង​ការងារ​ពេក រ​ដល់​ថ្នាក់​សោះអង្គើយ និង​រឿង​ស្នេហា ។​

​ឆ្នាំ​ថោះ ៖ ការងារ ចិត្ត​មិន​សប្បាយ ឥទ្ធិពល​មិនល្អ​ដល់​ការងារ គួរ​ប្រមូលផ្តុំ​អារម្មណ៍​ឡើងវិញ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិន​ល្អ​មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ មនោសញ្ចេតនា មិន​ត្រូវ​យក​រឿង​មិន​សប្បាយ​ពី​ក្រៅ​មក​ធ្វើឲ្យប៉ះពាល់​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​លោភលន់ ប្រញាប់ប្រញាល់​ហួស​ក្នុង​ការងារ ចូរ​គោរព​នូវ​អ្វី​ដែល​កំពុង​មាន ។ លុយកាក់ គួរ​ស្វែងយល់ឲ្យ​ល្អិតល្អន់​មុន​ពេល​បោះទុន​រកស៊ី ។ មនោសញ្ចេតនា ត្រូវ​ចេះ​យោគយល់ អធ្យាស្រ័យ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មាន​ការខ្វែងគំនិត​គ្នា​ជាមួយ​ថ្នាក់លើ ។ លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​ពី​ការវិនិយោគ​សមស្រប ។ មនោសញ្ចេតនា កើត​ការឈ្លោះប្រកែក​គ្នា​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​មមី ៖ ការងារ ជួប​សម្ពាធ​ច្រើន​ក្នុង​ការងារ ។ លុយកាក់ មិន​ត្រូវ​អន្ទះសារ​ហួស ក្នុង​ការស្វែងរក​ប្រាក់​ចំណេញ ។ មនោសញ្ចេតនា មាន​ទំនាស់​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ កា​ងារ មិន​ត្រូវ​ទទួល​ទាន​ស្រា​ច្រើន​ពេក​ពេល​ពិភាក្សា​ការងារ​ជាមួយ​ដៃគូ បញ្ចៀស​និយាយស្តី​ផ្តេសផ្តាស ។ លុយកាក់ ស្ថិរភាព​តែ​មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ធ្លាក់ចុះ មាន​ការខ្វែងគំនិត​គ្នា​ញឹកញាប់ ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​បំពេញ​កិច្ចការ​របស់​ខ្លួន​ឲ្យបាន​ល្អ ប្រយ័ត្ន​ពាក្យសម្តី​កុំ​និយាយ​ផ្តេសផ្តាស ។ លុយកាក់ ចម្រុងចម្រើន គ្រប់យ៉ាង​ពាក់ព័ន្ធ​ដល់​លុយកាក់​សុទ្ធ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ រង​សម្ពាធ​ច្រើន​នាំ​ឲ្យ​ផ្លូវចិ​ត្ត​មិន​ប្រក្រតី ។ លុយកាក់ ធ្លាក់ចុះ ប្រយ័ត្ន​ក្នុង​ការចាយវាយ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ជាង​នេះ​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ អំណោយផល​ល្អ មានឱកាស​ឡើង​តំណែង ។ លុយកាក់ ធូរធារ ប្រភព​ចំណូល​ធំ និង​តូច​កើនឡើង ទាំងអស់ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​កុរ ៖ ការងារ លេចឡើង​ឱកាសល្អៗ​ច្រើន​សម្រាប់​បុព្វហេតុ​របស់​អ្នក ។ លុយកាក់ ជួប​សំណាងល្អ​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ៕

spot_img
×