Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ឥណ្ឌា​ត្រូវបាន​ថ្កោលទោស ព្រោះ​ពុំ​ទទួល​ជំនួយ​បរទេស​ដល់​ពលរដ្ឋរ​ង​គ្រោះ​ដោយ​ទឹកជំនន់​

spot_img

​រដ្ឋាភិបាល​ឥណ្ឌា​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ក្លា ព្រោះតែ​ប្រកាស​មិន​ទទួល​ជំនួយ​បរទេស​ដែល​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក ជំនន់​នៅ​រដ្ឋ Kerala ។​

​ផ្ទះ​ជាច្រើន​ខ្នង​បាន​ត្រូវ​ទឹក​ជន់​លិច​នៅ​រដ្ឋ​Kerala​ភាគខាងត្បូង​ឥណ្ឌា​

 

​ភ្លៀង​ដ៏​ធំ​បាន​បង្ក​ជា​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​នៅ​រដ្ឋ​Kerala តាំងពី​ថ្ងៃទី​៨​សីហា​មកទល់ពេលនេះ បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច​២៣១ នាក់​ស្លាប់ ផ្ទះ​រាប់ម៉ឺន​ខ្នង​ត្រូវ​លិចលង់ ផ្លូវថ្នល់​រង​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​។ ការខូចខាត​អស់​ប្រមាណ​២០០​ពាន់​លាន rupee (២,៨៥​ពាន់​លាន​ដុល្លារ​)​។​

​ទឹកជំនន់​ត្រូវ​ស្រក​ចុះ​បន្ដិច​ម្ដងៗ​កាលពី​ចុង​សប្ដាហ៍​កន្លងមក ហើយ​រដ្ឋការ​នៃ​រដ្ឋ​រងគ្រោះ​នេះ​កំពុង​ប្រមូលផ្ដុំ​ក្នុង​ការងារ សង្គ្រោះ​និង​ស្ដារ​ស្ថានការណ៍​ឡើ​វិញ​។​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ដ្រី​Narendra Modi បានប្រកាស​ពី​កញ្ចប់​ជំនួយ​ដល់ ជនរងគ្រោះ​៦០០០​លាន​rupee តិចជាង​យ៉ាងច្រើន​ប្រៀប​ទៅនឹង​សំណូមពរ​យ៉ាងតិច​២០​ពាន់​លាន​rupee របស់​រដ្ឋអំណាច Kerala ។​

​ពលរដ្ឋ​នៅ​តំបន់​លិចលង់​តម្រៀបជួរ​គ្នាន​រង់ចាំ​ជំនួយ​

​នាយករដ្ឋមន្ដ្រី Modi សន្យាថា​នឹងមាន​ជំនួយ​បន្ថែម ហើយ​ក្រោយមក​ក្រសួងមហាផ្ទៃ​បានប្រកាសថា​នឹង​ដោះស្រាយ​បញ្ហា ក្នុងស្រុក​នេះ​ដោយ​ពុំ​ត្រូវការ​ជំនួយ​បរទេស​។​

​ក្រសួងការបរទេស​នូ​វ​បានប្រកាសថា រដ្ឋាភិបាល​ឥណ្ឌា​ស្វាគមន៍​ទទួល​យកតែ​ការជួយឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ពី​សំណាក់ ជនជាតិ​ឥណ្ឌា​នៅក្នុង​ស្រុក​និង​បរទេស​តែប៉ុណ្ណោះ​។​

​សេចក្ដីថ្លែងការណ៍​នេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី Qatar បាន​ផ្ដើម​សំណើ​ជួយឧបត្ថម្ភ​១០០​លាន​ដុល្លារ ហើយ​UAE ៥​លាន​ដុល្លារ​។​

​ភាគី​គណបក្សប្រឆាំង​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ចំពោះ​ការសម្រេច​ចិ​ត្ដ​មិន​ទទួល​ជំនួយ​បរទេស​របស់​រដ្ឋាភិបាល​ឥណ្ឌា​
​មុន​នោះ​ក្រសួងមហាផ្ទៃ​ឥណ្ឌា​នៅ​ថ្ងៃទី​១៦​សីហា​បញ្ជាក់ថា មាន​មនុស្ស​ស្លាប់​៩០០​នាក់​ក្នុង​រដ្ឋ​ទាំង​៩ ហើយ​ក្នុងនោះ​មាន​រដ្ឋ​Kerala ផងដែរ​៕

​សូ​យ​ន​

spot_img
×