Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​ស្រែកថា​មានលទ្ធភាព​ដែល​ចិន​បញ្ជូន​អាវុធ​នុយក្លេអ៊ែរ​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​

spot_img

​បន្ទាប់ពី​ហ្វីលីពីន​សម្ដែង​ពី​កង្វល់​អំពី​ចិន​ដែល​បញ្ជូន​អាវុធ​នុយក្លេអ៊ែរ​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​Nguyễn Phương Trà បានលើកឡើង​ច្បាស់​ថា​៖ «​វៀតណាម​ចាត់ទុកថា​ការរក្សា​សន្ដិភាព ស្ថិរភាព សន្ដិសុខ សុវត្ថិភាព​នាវាចរណ៍​និង​អាកាសចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ផលប្រយោជន៍​រួម ហើយក៏​ជា​ភារកិច្ច កាតព្វកិច្ច​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់​និង​លើ​ពិភពលោក​។​ដូច្នេះ​បណ្ដា​ភាគី ដែល​ពាក់ព័ន្ធ​សុទ្ធ​តែមាន​កាតព្វកិច្ច​រួមចំណែក​សម្រាប់​គោលដៅ​នេះ​»​។​

អ្នក​នាំពាក្យ​ក្រសួងការបរទេស​វៀ​ណា​ម Nguyễn Phương Trà

​មុន​នោះ​មួយថ្ងៃ អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​ហ្វីលីពីន Harry Roque បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖ «​យើងខ្ញុំ​មាន​កង្វល់​អំពី​លទ្ធភាព​ដែល​ប្រទេស​ណាក៏ដោយ​នៅក្រៅ​តំបន់​ដូចជា អាមេរិក រុស្ស៊ី​និង​ចិន អាច​នាំ​ក្បាល​គ្រាប់ នុយក្លេអ៊ែរ​ចូលមក​កាន់​បូរណភាព​ដែនដី​ហ្វីលីពីន ឬ​តំបន់​អាស៊ាន ដែលជា​កន្លែង​ត្រូវបាន​ប្រកាសថា​ជា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។​

​រូប​ចិន​ប្រកាស​រូបភាព​សមយុទ្ធ​ទ័ព​ចម្រុះ​កាលពី​ថ្ងៃទី​១៨​សីហា​

​ក្នុងពេល​នោះដែរ ក្រសួងការពារជាតិ​អាមេរិក​បាន​សរសេរ​ក្នុង​របាយការណ៍​ផ្ញើជូន​រដ្ឋសភា​ប្រទេស​នេះ​កាលពី​ថ្ងៃទី​១៦​សីហា សង្កត់ធ្ងន់ថា ល្បឿន​អភិវឌ្ឍន៍​យោធា សេដ្ឋកិច្ច​និង​ការទូត​របស់​ចិន កំពុង​បង្កើន​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​ឆាក​អន្តរជាតិ បំណង​បង្កើន​អានុភាព​ត្រួតត្រា​តំបន់​៕
​សូ​យ​ន​

spot_img
×