Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ហា​វ៉ៃ​បោសសម្អាត​ទំនិញ​ពី​ហាង មុនពេល​កំពូល​ព្យុះ​Lane វាយប្រហារ​ដែន​គោក​

spot_img


​កំពូល​ព្យុះ​Lane កំពុង​ឆ្ពោះទៅកាន់​ប្រជុំ​កោះ​ហា​វ៉ៃ​អាមេរិក ដែលមាន​កម្លាំង​ខ្យល់​រហូតដល់​215 km/h ហើយ​ជាព្យុះ​ខ្លាំង បំផុត​ក្នុងអំឡុង​២៥​ឆ្នាំកន្លងមក​។​

​មកទល់​ព្រឹក​ព្រលឹម​ថ្ងៃទី​២៣​សីហា (​ម៉ោង​នៅ​ហា​វ៉ៃ )​ព្យុះ​នេះ​ស្ថិតនៅ​ចម្ងាយ​ពី​កោះ​ហា​វ៉ៃ​ប្រមាណ​៣៧០​គីឡូម៉ែត្រ​។ តាម​ស្ថាប័ន​ឧតុនិយម​ជាតិ​អាមេរិក (NWS), ព្យុះ​នេះ​អាច​បង្កឱ្យមាន​ភ្លៀង​កម្រិត​500 mm និង​ធ្វើឱ្យមាន​ការបាក់​ស្រុតដី​។​នៅតាម​បណ្ដោយ​ឆ្នេរសមុទ្រ វា​អាច​បង្កឱ្យមាន​រលក​ធំៗ ហើយ​និង​ការបាក់​ច្រាំង​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​។​



​តាំងពី​ថ្ងៃទី​២២​សីហា​ម្ល៉េះ ពលរដ្ឋ​ហា​វ៉ៃ​បាននាំគ្នា​សម្រុក​ទៅកាន់​ហាង​លក់ទំនិញ​ដើម្បី​ទិញ​ស្ដុក​ទុក​នូវ​របស់របរ​ចាំបាច់ ត្រៀម​បម្រុង​នឹង​ការ​វ​វាយលុក​របស់​ព្យុះ​Lane ។​

​​ទំនិញ​តាម​ហាង​ត្រូវបាន​ប្រមូលយក​អស់​ស្ទើរតែ​គ្មាន​សល់​អ្វី​


​ពិសេស​គឺ​អាហារ និង​ភេសជ្ជៈ​


​ស្ថាប័ន​រដ្ឋាភិបាល​និង​សាលារៀន​បាន​បិទទ្វារ​នៅ​ថ្ងៃទី​២៣​សីហា​(​ម៉ោង​តំបន់​)
​អភិបាលរដ្ឋ​ហា​វ៉ៃ​បានប្រកាស​ឱ្យ​ពលរដ្ឋ​ស្ថិតនៅ​ក្នុងផ្ទះ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​។​ទូក​តូចៗ​របស់​ពលរដ្ឋ ត្រូវបាន​លើកដាក់​ឡើង​ច្រាំង ក្នុងពេលដែល​នាវា​ប្រយុទ្ធ​របស់​អាមេរិក​បាន​ចាក​ចេញពី​កំពង់ផែ ដើម្បី​បញ្ចៀស​ការខូចខាត​ដោយសារ​ព្យុះ​។ នៅ​ថ្ងៃទី​២៣​សីហា​នេះដែរ ប្រធានាធិបតី​អាមេរិក​បានប្រកាស​ស្ថានការណ៍ គ្រា​មាន​អាសន្ន​នៅ​រដ្ឋ​ហា​វ៉ៃ ហើយ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​សហព័ន្ធ​ឧបត្ថម្ភ​ស្បៀងអាហារ​ចាំបាច់​ដល់​ពលរដ្ឋ​។​


​ក្នុង​ប្រ​វ​តិ្ដ​សាស្ដ្រ ព្យុះ​កម្រិត​៥ ទើប​មាន​ជា​លើក​ទី​២​ចំពោះ​កោះ​នេះ​។ ព្យុះ Iniki នៅ​ឆ្នាំ​១៩៩២ បានសម្លាប់​មនុស្ស​អស់​៦​នាក់ និង​បំផ្លាញ​ផ្ទះ​អស់​១៤០០០​ខ្នង​៕

​លីសា

spot_img
×