Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ចិន​ម្នាក់​សុខចិត្ត​កាត់​ដៃ​ខ្លួនឯង ដើម្បី​គេចវេះ​ពី​ការទិញ​រថយន្ដ​កាដូ​ឱ្យ​គូស្នេហ៍​

spot_img
បុរស​ដែល​បានកា​ត់ដៃ​ខ្លួន​ពេល​នៅតាម​ផ្លូវ​នាទី​ក្រុង​ចេង​ឌូ ប្រទេស​ចិន នៅ​ថ្ងៃទី​១៨​ខែសីហា​។​

​កាលពី​ថ្ងៃ​១៨​សីហា បុរស​ត្រកូល​ថា​ង រស់នៅ​ទីក្រុង​ចេង​ឌូ ប្រទេស​ចិន បាន​នាំ​មិ​ត្ដ​ស្រី​ត្រកូល​យ៉ាង និង​បងប្រុស​២​នាក់ របស់​នាង​ទៅកាន់​ហាង​លក់​រថយន្ដ​មួយ​ហើយ​ប្រកាសថា​នឹង​ទិញ​រថយន្ដ​មួយគ្រឿង​តម្លៃ​700.000 យាន់(101.000 USD)ដើម្បី​កាដូ​ឱ្យ​មិ​ត្ដ​ស្រី​។​

​បុរស​ត្រកូល​ថា​ង ប្រាប់​បងប្អូន​ទាំង​៣​នាក់​ឱ្យនៅ​ហាង​នេះ​ចាំ​ខ្លួន​ដើម្បី​គាត់​ទៅ​ដក​លុយ​។​បន្ទាប់មក​ថា​ង​បាន​រត់​ទៅកាន់​ផ្សារ ទំនើប​ក្បែរ​នោះ រួច​ទិញ​កាំបិត​ចិត​ផ្លែឈើ​តម្លៃ​១៥​យាន់ ហើយ​ដើរចេញ​រក​កន្លែង​ស្ងាត់ ហើយ​ចាប់ផ្ដើម​អារ​លើ​ដៃ​ទាំងសងខាង​របស់ខ្លួន​។ រួចរាល់​ហើយក៏​ទូរស័ព្ទ​ប្រាប់​មិ​ត្ដ​ស្រី​ថា ខ្លួន​បាន​ត្រូវ​ពួកចោរ​ប្លន់​ប្រើ​កាំបិត​វាយប្រហារ​ប្លន់​យក​អស់​750.000 យាន់​(109 .000USD)​​និង​សង្ឃឹមថា​អាច​រួចខ្លួន​ពី​ការសន្យា​ទិញ​រថយន្ដ​ឱ្យ​នាង​។​ប៉ុន្ដែ​នាង​យ៉ាង បាន​ទូរស័ព្ទ​ប្រាប់​ប៉ូលិស​ក្នុងពេលដែល​បងប្រុសរ​បស់​នាង​នាំ​បុរស​ត្រកូល​ថា​ង​ទៅកាន់​មន្ទីរពេទ្យ​។​

​ពេល​ត្រូវបាន​ប៉ូលិស​សួរចម្លើយ ត្រកូល​ថា​ង​បង្ខំ​ចិ​ត្ដ​សារភាពថា​ខ្លួន​តាក់តែង​រឿងនេះ​ឡើង​ព្រោះតែ​បាន​ជ្រុល​កុហក​មិត្តស្រី ថា​ខ្លួន​ជា​អ្នកមាន​ម្នាក់​។​

​ត្រកូល​ថា​ង​ត្រូវបាន​ប៉ូលិស​ឃុំខ្លួន​១០​ថ្ងៃ​និង​បង់ប្រាក់​ពិន័យ​៥០០​យាន់​។​ប៉ុន្ដែ​រឿង​ដែល​សំខាន់​នោះគេ​នៅ​ពុំទាន់​ដឹងថា អំនួត​ល្បួង​ស្នេហ៍​របស់​ត្រកូល​ថា​ង​វា​នឹង​ក្លាយទៅជា​អ្វី​នោះទេ​៕


​សូ​យ​ន​

spot_img
×