Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UNDP បញ្ជាក់​ជំហរ ក្នុង​ការពង្រឹង​ភាព​ជា​ដៃគូ សហប្រតិបត្តិ​ការឲ្យកាន់​តែ​រឹងមាំ​បន្ថែមទៀត ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង អាណត្តិ​ថ្មី​

spot_img

​ភ្នំពេញ ​៖ UNDP បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់ ពី​ជំហរ​របស់​ខ្លួន ក្នុង​ការពង្រឹង​ភាព​ជា​ដៃគូ សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង អាណត្តិ​ថ្មី ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត និង​ប្តេជ្ញា​បន្ត​គាំទ្រ កិច្ចអភិវឌ្ឍន៍​នៅ​កម្ពុជា ប្រកប​ដោយ​បរិយា​ប័ន្ន ចីរភាព និង​ន​វានុ​វត្តភាព​។ ជាមួយគ្នា​នោះ​ដែរ លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​ថ្លែង​ស្វាគមន៍​ចំពោះ​សុភ​វិនិច្ឆ័យ​របស់ UNDP ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ស្តែងឡើង​តាមរយៈ ការបង្ហាញ​ជំហរ​ច្បាស់លាស់​ក្នុង​ការ​បន្ត​គាំទ្រ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បានបញ្ជាក់​ថា ដោយសារ​ការចូលរួម​ចំណែក​ដ៏​សំខាន់​របស់ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ក្នុង​ដំណើរការ​អភិវឌ្ឍ​កម្ពុជា នា​រយៈកាល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ បាន​ធ្វើឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា សម្រេចបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​យ៉ាងរឹងមាំ និង​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានទទួល ជួប​លោក ហៅ​លៀង ស៊ូ (Haoling Xu) ឧបការី​របស់​អគ្គលេខាធិការ​អង្គកា​រ​សហប្រជាជាតិ និង​ជា​នាយក​តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ដើម្បី​ពិភាក្សា​អំពី​ការរៀបចំ​ឯកសា​រកម្ម​វិធី កិច្ចសហប្រតិបត្តិការ​របស់ UNDP នៅ​កម្ពុជា​ឆ្នាំ ២០១៩-២០២៣ ដែល​មាន​គោលដៅ​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ កម្ពុជា​ប្រកបដោយ​បរិយា​ប័ន្ន​, ចីរភាព និង​នាវានុវត្ត​ភាព ឈាន​ទៅ​សម្រេច​គោលដៅ​នៃ​ការ​ប្រែក្លាយ​កម្ពុជា ជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ឆ្នាំ ២០៣០ នា​រសៀល​ថ្ងៃ​ទី ២២ ខែ សីហា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ បាន​ថ្លែងថា កម្ពុជា កំពុង​បន្ត​ដំណើរ​យ៉ាង​ស្វាហាប់ តម្រង់​ទិស​ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ដើម្បី​ប្រែក្លាយ​ខ្លួន​ទៅ​ជា​ប្រទេស​អភិវឌ្ឍន​៦ ដោយ​បាន​កំណត់​យក​ឆ្នាំ​២០៣០ ជា​ឆ្នាំ​គោល ដែល​ត្រូវ​សម្រេច​ឲ្យបាន​នូវ​លទ្ធផល​ជា​សារវ័ន្ត​នៃ​កំណែទម្រង់​សំខាន់ៗ និង​ការ​ប្រែ​ក្លាយខ្លួន​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។​

​លោក​បន្តថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី នីតិកាល​ទី​៦ នៃ​រដ្ឋសភា នឹង​ត្រូវ​បង្កើត​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ ។ រាជរដ្ឋាភិបាល​ថ្មី នឹង​អនុម័ត និង​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ២០១៨ -២០២៣ ហើយ​ឯកសារ​ផ្លូវការ​ទាំងនេះ នឹង​ត្រូវ​ផ្ញើជូន​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ការរៀបចំ​ឯកសារ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិកា​ររ​បស់​ដៃគូ​នីមួយៗ​នៅ​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក​ហៅ​លៀង ស៊ូ បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែល​បាន​សម្រេច​នូវ​កិច្ចអភិវឌ្ឍន៍​ក្នុង​សន្ទុះ​លឿន និង​ជា​ពិសេស ជោគជ័យ​នៃ​ការសម្រេច​បាន​នុវ​គោលដៅ​អភិវឌ្ឍស​ហស្ស​វត្ស​រ៍​មុន​កាលកំណត់​។ លោក​បន្តថា UNDP កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​ឯកសារ​កម្មវិធី​កិច្ចសហប្រតិបត្តិកា​ររ​បស់ UNDP នៅ​កម្ពុជា ឆ្នាំ​២០១៩ -២០២៣ ដែល​នឹង​ត្រូវ​រៀបចំ​ឲ្យមាន​សង្គតិភាព​ជាមួយ​ចក្ខុ​វិស័យ ២០៥០ , យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​។ លោក​បាន​ថ្លែង​នូវ​ជំហរ​ច្បាស់លាស់​របស់ UNDP ក្នុង​ការពង្រឹង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល អាណត្តិ​ថ្មី របស់​កម្ពុជា ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត និង​ប្តេជ្ញា​បន្ត​គាំទ្រ​កិច្ចអភិវឌ្ឍន៍​នៅ​កម្ពុជា ប្រកប​ដោយ​បរិយា​ប័ន្ន ចីរភាព និង​ន​វានុ​វត្តភាព​៕ ​ដោយ​ ៖​ កូឡាប​

  

spot_img
×