Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន​នៅ​ជនបទ ក្នុង​ខេត្ត​ព្រះវិហារ ចាប់​បាន​ជនសង្ស័យ​២​នាក់​

spot_img

​ព្រះវិហារ ៖ កងកម្លាំង​មូលដ្ឋាន​អាវុធហត្ថ និង​នគរបាល​ស្រុក​ជាំ​ក្សាន្ត បាន​បើក​ប្រតិបត្តិការ បង្ក្រាប​ករណី​រក្សាទុក​ចែកចាយ​នូវ​សារធាតុ​ញៀន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ នៅ​រសៀល ថ្ងៃទី​២៣ សីហា ២០១៨ នៅ​ចំណុច​ភូមិ​គោក​ស្រឡៅ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ។​

​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ចំនួន​៦​នាក់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត ចំនួន​៧​នាក់ បាន​ចុះ​បង្ក្រាប​ករណី​រក្សាទុក ចែកចាយ នូវ​សារធាតុ​ញៀន​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់ និង​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​) ចំនួន​៤​កញ្ចប់​តូច ទំងន់​០,៦៦​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១ និង​ម៉ូតូ​ចំនួន​១​គ្រឿង ។​

​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន ជនសង្ស័យ និង​វត្ថុតាង ទៅ​អាវុធហត្ថ​ខេត្ត​ព្រះវិហារ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×