Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា និង​លើក​ទិសដៅ​ការងារ​ខែ​ធ្នូ ឆ្នាំ​២០១៧ របស់រដ្ឋបាល​ខេត្ត​ស្វាយរៀង​

spot_img

​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា និង​លើក​ទិសដៅ​ការងារ​ខែ​ធ្នូ ឆ្នាំ​២០១៧ របស់​រដ្ឋបាល​ខេត្ត ដែល​ពិធី​នេះ បាន​ប្រព្រឹត្ត​ទៅ​នា​សាលប្រជុំ​របស់​សាលាខេត្ត​ស្វាយរៀង​។ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​លោក លោក ស្រី ជា អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​សាកលវិទ្យាធិការ​រង​សាកលវិទ្យាល័យ​ស្វាយរៀង លោក​តំណាង​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​សាលាខេត្ត ប្រធាន​ច្រកទ្វារព្រំដែន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ​លោក​អភិបាល​ខេ​ត​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​ការចូលរួមចំណែក​យ៉ាង​សកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ​របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នៅក្នុង​ការថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ការផ្ដល់សេវា​សាធារណៈ និង​ការដោះស្រាយ​បញ្ហា​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព នា​ខែវិច្ឆិកា​កន្លង​មកនេះ ។ ទន្ទឹមនេះ លោក​អភិបាលខេត្ត ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន​

១-​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ឲ្យបាន​កាន់តែ​ល្អប្រសើរ​

២-​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​អប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​យល់​ជ្រួតជ្រាប អំពី​ការអនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​

៣ -​រដ្ឋបាល​ក្រុង ស្រុក​ត្រូវ​ណែនាំ​ដល់​រដ្ឋបាល​ឃុំ សង្កាត់​ឲ្យ​បន្ត​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ដើម្បី​ធានា​ប្រក្រតីភាព និង​និរន្ត​ភាព​ក្នុង​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ការអភិវឌ្ឍ​មូលដ្ឋាន ការផ្ដល់សេវា​នានា ការគ្រប់គ្រង​ចាត់ចែង ការប្រើប្រាស់​ថវិកា និង​ការដោះស្រាយ​សំណើ​សំណូមពរ​នានា​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​ប្រសិទ្ធភាព ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​ជា​ធរមាន ព្រមទាំង​ត្រូវ​ពង្រឹង​ការបំពេញ​ការងារ​របស់​ស្មៀនឃុំ សង្កាត់ និង​កិច្ចការ​ផ្សេងៗ​ទៀត​ស្រប​តាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ​

៤-​មន្ទីរ​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​រ៉ែ និង​ថាមពល ត្រូវ​ពង្រឹង​ការអនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​បទដ្ឋាន​បច្ចេកទេស​នៃ​ការរៀបចំ​ស្ថានីយប្រេងឥន្ធន​: ស្ថានីយ​ឧស្ម័ន​ឥន្ធន​: និង​ស្ថានីយ​រួម​ប្រេង និង​ឧស្ម័ន​ឥន្ធន​: ។​

​លោក ម៉ែន វិបុល ក៏​បាន​ផ្ដាំផ្ញើ​បន្ថែម​ដល់​មន្ទីរ​-​អង្គភាព និង​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​បន្ត​រក្សា​ឲ្យបាន​នូវ​សាមគ្គីភាព​ឯកភា​ព​ផ្ទៃក្នុង​រវាង​មន្ត្រីរាជការ​ទាំងអស់ ដើម្បី​រួមគ្នា​បំពេញ​តួនាទី​ភារកិច្ច​ស្នូល​របស់​ខ្លួន​ឲ្យទទួល​បាន​លទ្ធផល​ល្អ ធានា​ការផ្ដល់​សេវា​សាធារណៈ និង​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​៕ វ៉ៃកូ​

spot_img
×