Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់តាំង​បង្ហាញ​ផលិតផល​បន្លែ ផ្លែឈើ​ខ្មែរ ផលិតផល​សូត្រ និង​ផលិតផល​កែច្នៃ​ដទៃទៀត​លើក​ទី​១២

spot_img

​ភ្នំពេញ ៖ ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ក្នុងស្រុក​ឲ្យមាន​ភាពរស់រវើក និង​កាន់តែ​ប្រសើរឡើង ក្រសួង​ពាណិជ្ជកម្ម​ ​នឹង​បន្ត​រៀបចំ​វេទិកា​ថ្នាក់​ជាតិ​លើក​ទី​៧ ស្តីពី​ការជំរុញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​កសិពាណិជ្ជកម្ម​កម្ពុជា​​អម​ដោយ​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​បន្លែ ផ្លែឈើ​ខ្មែរ ផលិតផល​សូត្រ និង​ផលិតផល​កែច្នៃ​ដទៃទៀត​លើក​ទី​១២ ឆ្នាំ​២០១៨ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៨-១១ ខែវិចិ្ឆកា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម បានឲ្យដឹងថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ ​ក្នុង​គោលបំណង​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​នៅ​មូលដ្ឋាន ឲ្យមាន​ភាព​ប្រទាក់ក្រឡា​ទាក់ទា​ញ​ចំណាប់អារម្មណ៍​របស់​ប្រតិបត្តិ​ករ​ ​អាជីវករ និង​មហាជន​ទូទៅ​ឲ្យ​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ជំនួស​ឲ្យ​ការនាំចូល​ពី​បរទេស​ជា​ជំហានៗ​។​

​ជាមួយគ្នានេះដែរ ក្រសួង​ពាណិជ្ជកម្ម សូម​អញ្ជើញ លោក​-​លោកស្រី ពាណិជ្ជករ សេវា​ករ និង​សាធារណជន​ទូទៅ​ចូលរួម​ទស្សនា​​និង​គាំទ្រ​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ​កុំបី​ខាន​។ ចំពោះ​ម្ចាស់​កសិដ្ឋាន អ្នក​កែ​ច្នៃ សមាគម​អាជីវកម្ម និង​សហគមន៍​ផលិត​បន្លែ ផ្លែឈើ​ខ្មែរ​ ​និង​ផលិតផល​សូត្រ ដែល​ត្រូវការ​ស្តង់​ដាក់តាំង ផលិតផល​សម្រាប់​ស្វែងរក​ដៃគូ​បញ្ជា​ទិញ សូម​អញ្ជើញ​មក​បំពេញ​បែបបទ​​នៅ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួង​ពាណិជ្ជកម្ម ឲ្យបាន​មុន​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ ជា​កំហិត​៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×