Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតអាមេរិកត្រៀមទៅកាន់កូរ៉េខាងជើង ប៉ុន្ដែមិនជួប Kim Jong-un ទេ

spot_img
Mike Pompeo គ្មានផែនការជួប Kim Jong-un​ នៅកូរ៉េខាងជើងទេ

Reuters បានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក នៅថ្ងៃម្សិលមិញនេះឱ្យដឹងថា យើងខ្ញុំពុំមានគម្រោងជួប មេដឹកនាំកូរ៉េខាងជើង Kim ទេ។នេះពុំមែនជាគោលបំណងនៃដំណើរទស្សនកិច្ចខាងមុខឡើយ។

ប្រមុខការទូតអាមេរិកនៅម្សិលមិញនេះដែរ បានតែងតាំងអនុប្រធានទំនាក់ទំនងអន្ដរជាតិរបស់សម្ព័ន្ធក្រុមហ៊ុន ​Ford ,Stephen Biegun ធ្វើជាបេសកជនពិសេសអាមេរិកនៅកូរ៉េខាងជើង ហើយលោក Pompeo និង Biegun នឹងរួមដំណើរជាមួយគ្នាទៅកាន់​ក្រុងព្យុងយ៉ាងនាសប្ដាហ៍ក្រោយ។នេះគឺជាដំណើរទស្សនកិច្ចលើកទី៤ របស់ប្រមុខការទូតអាមេរិក គិតចាប់ពីខែមេសា ខណៈពេលដែលកិច្ចចរចានុយក្លេអ៊ែរវាងអាមេរិកនិងកូរ៉េខាងជើងត្រូវបានវាយតម្លៃថាពុំមានការរីកចម្រើនច្បាស់លាស់៕

សូយន់

spot_img
×