Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថៃ ប៊ុន​រ៉ុង បើករថយន្ត បុក​ហាង​ស្រី​នាង ខ្ចេច​រថយន្ត និង​រងរបួស​ធ្ងន់​ខ្លួន​ឯង​យ៉ាងដំណំ​

spot_img

កណ្តាល​ ៖ ​បុរស​ម្នាក់ បាន​បើករថយន្ត យ៉ាង​លឿន បាន​បុក​ផ្ទាំង​ប៉ាណូ​ស្រា​បៀរ ហើយ​ជ្រុល​ទៅបុក​ទ្វារផ្ទះ យីហោ ស្រី​នាង បណ្តាល​អោយ​ខូចខាត​រថយន្ត និង​របួសធ្ងន់ ដែល​​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ នៅ ថ្ងៃទី​២៣ ខែ​សីហា​ឆ្នាំ​២០១៨ វេលា​ម៉ោង ០០​និង​០៥​នាទី នៅ​ចំណុច​ផ្ទះ​ស្រី​នាង ផ្លូវ​២០៦ ស្ថិតនៅ​​ភូមិ​ដើម​មៀន សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ រវាង​រថយន្ត​ម៉ាក FORTUNER ពណ៌​ស ផ្លាកលេខ ភ្នំពេញ 2AR-7737 អ្នកបើកបរ​ឈ្មោះ ថៃ ប៊ុន​រ៉ុង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ពោធិ​ក្រាម ឃុំត្រើយ​ស្លា ស្រុក​ស្អាង​ខេត្ត​កណ្តាល​(​របួសធ្ងន់​) បាន​បើកបរ​រថយន្ត ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ផ្ទាំង​ប៉ាណូ​ស្រា​បៀរ ហើយ​ជ្រុល​ទៅបុក​ទ្វារផ្ទះ យីហោ ស្រី​នាង បណ្តាល​អោយ​ខូចខាត​រថយន្ត និង​របួសធ្ងន់ និង​ត្រូវ​បាន​រថយន្ត​ស៊ី​រ៉ែ​ន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​។​

​រីឯ​មធ្យោបាយ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​យកមក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ចាត់ចែង​តាម​នីតិវិធី​។​

​គ​របាល​បានបញ្ជាក់​មូលហេតុ​មក​ពី​ ៖ ថៃ ប៊ុន​រ៉ុង ជា​អ្នកបើកបរ​រថយន្ត​ម៉ាក FORTUNER បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×