Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ក្រុមហ៊ុន​ធំៗ​ចំនួន​១០ នឹង​សហការ​ជាមួយ NEA ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាង​១៥០០​កន្លែង​

spot_img

​ភ្នំពេញ​៖ ​ក្រសួង​ការងា​រណ្តុះ​បណ្តាលនិង​វិជ្ជាជីវៈ បានឱ្យដឹងថា​ ​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ ២០១៨ ខាងមុខនេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ធំៗ​ចំនួន​១០ ក្នុងនោះ​មាន​ក្រុមហ៊ុន EZECOM ក្រុមហ៊ុន Wattanac Investment ក្រុមហ៊ុន Online ក្រុមហ៊ុន GFG ក្រុមហ៊ុន ASIA វេ​លុយ ក្រុមហ៊ុន CCE ក្រុមហ៊ុន Turbotech ក្រុមហ៊ុន Chipmong Group ក្រុមហ៊ុន ISI និង​ក្រុមហ៊ុន DDD ដោយ​មាន​តម្រូវការ​បុគ្គលិក​ចំនួន​១៥៩៤​នាក់​។ វេទិកា​ការងារ​នេះ​ធ្វើឡើង​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង ៥​ល្ងាច នៅ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ស្ថិត​នៅក្នុង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ប្អូនស្រី វណ្ណ ម៉ូ​លីកា និស្សិត​ឆ្នាំ​២ ផ្នែក​គីមីវិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ធ្លាប់បាន​ចូលរួម​វេទិកា​ការងារ​នេះ​កន្លងមក ក៍​បាន​ចាត់ទុក​វេទិកា​ការងារ​របស់ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ថា​បាន​រួមចំណែក​ជាច្រើន​ក្នុង​ការនាំយក​ឱកាស​ការងារ ដល់​សិស្ស​-​និស្សិត ដែល​មាន​បំណង​ចង់​ស្វែងរក​ការងារ​។ ប្អូនស្រី​លើកឡើងថា​៖ “​វេទិកា​នេះ​ពិតជា​ល្អ​ណា​ស់បង ព្រោះ​បាន​ជូ​យ​ដល់​ខ្ញុំ ក៏​ដូចជា​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ឆាប់​ទទួលបាន​ការងា​រ​ធ្វើ ជាក់ស្តែង​ខ្ញុំ​ចូលរួម​ក្នុង​វេទិកា​នេះ ជា​លើក​ទី​១​ទេ តែ​ខ្ញុំ​សង្កេតឃើញថា ការរៀបចំ​វេទិកា​នេះ​ពិតជា​ល្អ​ណាស់ ព្រោះ​បាន​ជួយ​ដល់​សិស្ស​និស្សិត​ឲ្យបាន​ជួប​ដោយផ្ទាល់​ជាមួយនឹ​ង​ក្រុមហ៊ុន​នានា​”​។ ម៉ូ​លីកា ដែល​ជាប់​ការងារ​នៅ​ផ្សារ​ទំនើប Lucky ផ្នែក​រៀបចំ​បន្លែ ផ្លែឈើ បាន​បន្ថែមថា ខ្ញុំ​ជឿជាក់​ថា វេទិកា​នេះ​នឹង​កាន់តែ​មាន​ភាព​ពេញ​និយម​កាន់តែ​ច្រើន​ឡើង​បន្ថែមទៀត ពី​សំណាក់​ម្ចាស់​ក្រុមហ៊ុន នឹង​អ្នកស្វែងរក​ការងារ​ធ្វើ ដោយសារ​តែ​ជួយ​ដល់​ក្រុមហ៊ុន​ឲ្យ​ឆាប់​ទទួល​បាន​បុគ្គលិក​ដែល​ពួក​គេ​ចង់បាន នឹង​ជួយ​ដល់​អ្នកស្វែងរក​ការងារ​ឲ្យទទួល​បាន​ការងារ​អ្វី​ដែល​ពួកគេ​ស្រឡាញ់​។​

​ដូចគ្នានេះដែរ ប្អូនស្រី ហាំ ជូ​ហាន់ ជា​និស្សិត​ថ្នាំ​ទី​៣ វិទ្យាស្ថាន​វ៉ាន់ដា មកពី​ខេត្ត​កំពង់ធំ​ដែល​ទើប​ទទួលបាន​ការងារ​ធ្វើ​ក្នុង​វេទិកា​ការងារ​របស់​NEA​កន្លងមក​បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ​ក្រោយពេល​NEA​រៀបចំ​ឲ្យមាន​វេទិកា​ការងារ​នេះ​ឡើង ព្រោះ​វា​ជា​កន្លែង​ជួបជុំ​រវាង​ក្រុមហ៊ុន អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​។​យ៉ាងណា​ក៏​ដោយ​ប្អូនស្រី​ខ្មែរឥស្លាម​ម្នាក់នេះ សង្ឃឹម​ថា​វេទិកា​ការងារ​នេះ​នឹង​ជា ជម្រើស​មួយ​ដ៏​ល្អ​សម្រាប់​អ្នកស្វែងរក​ការងារ​ធ្វើ​នាពេល​បច្ចុប្បន្ន និង​អនាគត​។​

​សូមជម្រាបថា ក្នុង​ដំណើរ​ប្រតិបត្តិការ​ជួយ​ស្វែងរក​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ NEA បាន​ជួយ​ស្វែងរក​ការងារ​ធ្វើ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ប្រមាណ ៣២៥១​នាក់ ចុះ​ឈ្មោះ​អ្នកស្វែងរក​ការងារ​ធ្វើ​បាន​ប្រមាណ ៧៥៩០​នាក់ នឹង​រៀបចំ​វេទិកា​ការងារ​បាន​ចំនួន​៤២​ដង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×