Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិកជោគជ័យក្នុងការសាកល្បងយន្ដហោះខ្នាតតូច ដែលជំនាញបញ្ឆោតរ៉ាដា

spot_img
យន្ដហោះខ្នាតតូច MALD-X បានហោះសាកល្បងនៅថ្ងៃទី២២ ខែសីហា

​មន្ទីរបញ្ចកោណកាលពីម្សិលមិញនេះឱ្យដឹងថា កងទ័ពអាមេរិកបានទទួលជោគជ័យក្នុងការសាកល្បងយន្ដហោះ«អន្ទាក់នុយ»ជំនាន់ថ្មីមានឈ្មោះថាMALD-X​ដែលមាន សមត្ថភាពបង្កការរំខាននិងបញ្ឆោតប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ។

តាម AFP ទ័ពអាកាសអាមេរិកបានដំណើរការសាកល្បងការហោះហើរនេះរាប់សិបដងតាំងពីដើមសប្ដាហ៍នារដ្ឋCalifornia។ MALD-X មានភារកិច្ចបង្កើតផ្លូវហោះហើរសាមញ្ញទៅរ៉ាដាដូចគ្នានឹងយន្ដហោះប្រយុទ្ធ គួបផ្សំជាមួយនឹងសមត្ថភាព វាយលុកអេឡិចត្រូនិច វានឹងស្រូបទាញអាវុធការពារដែនអាកាសរបស់សត្រូវ ការពារបានសុវត្ថិភាពដល់យន្ដហោះដែលមានតម្លៃថ្លៃ។

សម្ព័ន្ធក្រុមហ៊ុន Raytheon​ ដែលជាអ្នកអភិវឌ្ឍគ្រោងការណ៍នេះពីឆ្នាំ២០០៩មកបន្ទាប់ពីទទួលកិច្ចសន្យាមានតម្លៃ៣៥លានដុល្លារពីមន្ទីរបញ្ចកោណ៕

លីសា

spot_img
×