Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហិច្ឆិតា​មាន​ព្រំដែន គួបផ្សំ​និង​ជីវភាព​សាមញ្ញ ទើប​អតី​ប្រធានាធិបតីអាមេ​រិក Jimmy Carter ស្ងប់ចិត្ត អាយុ​វែង​

spot_img

​ទោះបីជា​ធ្លាប់បាន​ឆ្លងកាត់​ជីវភាព “​ហ៊ឺ​ហារ​” នៅ​សេត​វិ​មានក្តី តែ​បច្ចុប្បន្ន​ប្រធានា​ធីបតី ៣៩ របស់​អាមេរិក បាន​វិលត្រឡប់​មក​រស់នៅ​ផ្ទះ​ដែល​លោក​បាន​សាងសង់​តាំងពី​ឆ្នាំ ១៩៦១ ហើយ​ទិញ​របស់រ​បរចាំ​បាច់សម្រាប់​ជីវភាពរ​ស់​នៅ​ប្រចាំថ្ងៃ ក្នុង​ហាង​លក់​សាមញ្ញ​មួយ​ឈ្មោះ Dollars General ។​

​អតី​ប្រធានាធិបតីអាមេ​រិក Jimmy Carter ។​

​ក្រោយ​ពេល​បញ្ចប់​អណត្តិ ១៩៧៧-១៩៨១ ពេលនេះ​លោក Jimmy Carter មាន​អាយុ ៩៤​ឆ្នាំ​ហើយ ហើយ​លោក​រស់នៅ​សាមញ្ញ​ដូចជា​ពលរដ្ឋ​អាមេរិក​ដទៃ​ទៀត ។​

​ផ្ទះ​ដែល​លោក​ស្នាក់​នៅ​ក្រោយ​ចាកចេញ​ពី​សេត​វិមាន​ស្ថិតនៅ​ប្រជុំជន Plains រដ្ឋ Georgia ដែល​ជា​កសិដ្ឋាន​មួយ មាន​បន្ទប់ដេក ២ ត្រូវបាន​កំណត់​តម្លៃ ១៦៧.០០០USD -​តម្លៃ​ទាប​ជាង រថពាសដែក​របស់​ក្រុម​សន្តិសុខ សំចត​នៅ​ក្រៅ​ផ្ទះ​របស់​គាត់​ទៀត (​របប​ការពារ​របស់​ប្រធានាធិបតី​អាមេរិក​ក្រោយ​ចូលនិវត្តន៍​) ។​

​ជាមួយ​នឹង​ផ្ទះ​ធម្មតា​ដូច “​គេឯង​” លោក​មាន​ភាព​ស្និទ្ធស្នាល​នឹង​អ្នកជិតខាង ហើយ​ច្រើន​ពិសារ​អាហារ​ជាមួយ​ពួកគេ​នៅ​ចុង​សប្តាហ៍ ។ ប្តី​ប្រពន្ធ​របស់​លោក​ផលិត​យ៉ា​អួរ ដោយ​ខ្លួនឯង សម្រាប់​បរិភោគ ។​

​ផ្ទះ​របស់​លោក Jimmy Carter ។​

​ពេល​ត្រូវ​ការទិញ​សម្លៀក​បំពាក់ លោក​ទៅ​កាន់​ហាង Dollars General នៅក្បែរ​ផ្ទះ ដែល​ជា​ហាង​លក់ដូរ​របស់រប​រ​តម្លៃ​សម្រាប់​អ្នក​មាន​ចំណូល​ក្រោម 40.000 ដុល្លារ​/១​ឆ្នាំ​ចុះ ។​

​ប្រសិនបើ​ត្រូវ​ធ្វើដំណើរ​ទៅ​ឆ្ងាយ លោក​ជិះ​យន្តហោះ​កៅអី​តម្លៃ​ធម្មតា ហើយ​តែង​ដើរ​ចាប់​ដៃ​ស្វាគមន៍​អ្នកដំណើរ​ជាមួយ​ក្នុង​យន្តហោះ ។​

​លោក​ដើរ​ចាប់ដៃ​អ្នកដំណើរ​ដំណើរ​លើ​យន្តហោះ​ក្រុមហ៊ុន Delta ។​

​ពិតណាស់​! លោក​មាន​របប​សោធន​និវត្តន៍ សម្រាប់​ប្រធានាធិបតី ២១០.៧០០ USD ក្នុង​១​ឆ្នាំ ហើយក៏​មាន​ប្រាក់​ចំណាយ​ធ្វើដំណើរ ការិយាល័យ​…​សរុប​ទៅ​គឺ​ជាង ២៣០.០០០ USD /​ឆ្នាំ ។​

​យ៉ាងនេះក្តី លោក​មាន​ជីវភាព​រស់នៅ​ខុសពី​ប្រធានាធិបតី​អាមេរិក​ចូលនិវត្តន៍​ដទៃទៀត ៕ ចន្ទ្រា​

spot_img
×