Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម្នាក់​ត្រូវបានផ្តល់ឈ្មោះ​ថា «​វីរនារី​ពីងពាង​» បន្ទាប់​ឡើង​សង្គ្រោះ​ក្មេងស្រី​តូច​ម្នាក់​ជាប់​ប៉ែល​ប៉ោល​ខាងក្រៅ​ផ្ទះ​ជាន់​ទី​៥ ដោយ​គ្មាន​ឧបករណ៍​សុវត្ថិភាព​

spot_img

​ដើម្បី​ជួយសង្គ្រោះ​កូនក្មេង​ម្នាក់​ដែល​កំពុង​ជាប់គាំង​ប៉ែល​ប៉ោល ស្ថិតនៅ​ខាងក្រៅ​ជាន់​ទី​៥ នៃ​អគារ​លំនៅដ្ឋាន​មួយ នៅក្នុង​ខេត្ត Guangdong កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ស្ត្រី​ជា​អ្នកជិតខាង​ដ៏​ក្លាហាន​ម្នាក់ បានសម្រេច​ធ្វើ​សកម្មភាព​ជួយសង្គ្រោះ​ដ៏​អស្ចារ្យ​ពុំ​នឹកស្មាន ដោយបាន​តោង​ឡើង​តាម​ជញ្ជាំង​អគារ ដោយ​ពុំ​គិតពី​សុវត្ថិភាព​ផ្ទាល់​ខ្លួនឯង​នោះទេ ។​

​នៅវេលា​ម៉ោង​ប្រហែល ៩ យប់ ក្មេងស្រី​អាយុ ៣ ឆ្នាំ ម្នាក់ បានឡើង​ចេញពី​បង្អួច​ផ្ទះ​របស់​នាង​ជាន់​ទី​៥ នៅក្នុងទីក្រុង Huizhou ខេត្ត Guangdong ហើយ​ក៏បាន​ត្រូវ​ជាប់គាំង​ចន្លោះ​របារ​ដែកឃាំងបង្អួច​តែម្តង ខណៈ​ពុំមាន​នរណាម្នាក់​នៅក្នុង​ផ្ទះ​នោះ ។​

People’s Daily បាន​រាយការណ៍​ឲ្យ​ដឹងថា ស្ត្រី​អ្នកជិតខាង​ដ៏​ក្លាហាន​ម្នាក់​ឈ្មោះ Chen Xiaoli អាយុ ២៨ ឆ្នាំ បានឃើញ​កូនក្មេង​ម្នាក់​កំពុង​ស្រែកយំ​ភ័យខ្លាច​យ៉ាងខ្លាំង និង​បាន​ឆ្លើយតប​នឹង​ហេតុការណ៍​ដ៏​រន្ធត់​នេះ​យ៉ាង​លឿន ។ នាង​បាន​ដោះ​ស្បែកជើង និង​ឡើង​ទៅកាន់​បង្អួច​ជាន់​ទី​៥ ដោយ​ពុំមាន​ឧបករណ៍​ការពារ​សុវត្ថិភាព​ឡើយ ។

Chen បាន​ខិតខំ​ដោះស្រាយ​ឧបសគ្គ​របស់​ក្មេង​នោះ​អស់​រយៈពេល​១​ម៉ោង រហូត​ធ្វើ​ឲ្យ​នាង​អស់កម្លាំង ទន់ដៃទន់ជើង ប៉ុន្តែ សំណាងល្អ ដែល​ក្រុម​ពន្លត់អគ្គីភ័យ​បានមក​ដល់​ទាន់ពេលវេលា ដើម្បី​ជួយ​នាំយក Chen ចេញ ។​

​បន្ទាប់ពី​ការជួយ​សង្គ្រោះ​ដ៏​ពលី​ខ្លួនឯង​នេះ Chen បាន​បដិសេធ​ទទួលយក «​លុយ​ដឹងគុណ​» ដែល​ត្រូវ​បានផ្តល់​ឲ្យ​នាង ពី​គ្រួសារ​របស់​ក្មេងស្រី​តូច​រងគ្រោះ​នេះ​ទេ ។​

​យោងតាម CCTV News នេះ​ពុំមាន​ជា​លើក​ទី​១​ទេ ដែល Chen បាន​ជួយសង្គ្រោះ​មនុស្ស​ក្នុងស្ថានភាព​ដ៏​ប្រឈម​នឹង​គ្រោះថ្នាក់បែបនេះ ។ មុន​នោះ នាង​បានចូល​ជួយសង្គ្រោះ​ស្ត្រី​ចំណាស់​ម្នាក់ ដែល​បាន​ជាប់​នៅក្រោម​គំរប​ច្រក​ចូលទៅ​បំពង់​លូទឹក​សំអុយ (manhole) ៕ ឧ​ត្ត​ម (shanghaiist)​

spot_img
×