Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ដ​ព្រះសីហនុ ចុះ​អប់រំ​បុគ្គលិក​ធ្វើការ​ក្នុង​ហាង​ខារ៉ាអូខេ នគរ​សំរឹទ្ធិ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ លោក​ឧត្តមសេនីយ៍ត្រី​ស៊ុន សុផាត ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានឲ្យដឹងថា កាលពី រសៀល​ថ្ងៃ​ទី ២៣ ខែ​សីហា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជា​ឲ្យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចុះ​ទៅ​ធ្វើ​ការអប់រំ​ណែនាំ អំពី​ផលប៉ះពាល់ នៃ​ការសេព​គ្រឿងញៀន នៅ​ទីតាំង​ខារ៉ាអូខេ​នគរ​សំរឹទ្ធិ ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

ការអប់រំ​ពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​គ្រឿងញៀន នៅ​ទីតាំង​កម្សាន្ត​ខាងលើនេះ មាន​បុគ្គលិក​បម្រើ​ការងារ​ចំនួន ៨៥​នាក់ ប្រុស ២០​នាក់​បាន​ចូលរួម​។​ ​មន្ត្រីនគរបាល​ជំនាញ បាន​ព្រមាន និង​ហាមឃាត់​ដាច់ខាត​មិនឲ្យ​មាន​អ្នកប្រើប្រាស់​គ្រឿងញៀន​៕​ ដោយ ៖ ដែន សីមា

 

spot_img
×