Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបសំណាក​របស់​ស្រណ​ក់ Bobby និង​រឿងរ៉ាវ​គួរឱ្យ​រំភើប​ស្ថិតនៅ​ពីក្រោយ​នោះ​

spot_img

ពេលទៅដល់​រដ្ឋធានី Edinburgh របស់​ស្កុ​តលែ​ន នៅ​ជ្រុង​ម្ខាង​ទល់មុខ​សារមន្ទីរ​ជាតិ​នា​វិថី​ScotlandCandlemaker Row អ្នកនឹង​ឃើញ​រូបសំណាក​របស់​ស្រណ​ក់ Bobby ដែលជា​ឆ្កែ​ស្មោះត្រង់​និង​ល្បីល្បាញ​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​ទីក្រុង​នេះ​។​

​រឿងរ៉ាវ​បានកើត​ឡើង​តាំងពី​ជាង​១៣០​ឆ្នាំមុន ហើយ​មកទល់​បច្ចុប្បន្ន​នេះ​គេ​នៅ​តំណាល​ត​គ្នា​ពី​ចិ​ត្ដ​ស្មោះស្ម័គ្រ​របស់ ស្រណ​ក់​នេះ​ដែល​បាន​នៅ​យាម​ផ្នូរ​ម្ចាស់​ជាប្រចាំ​អស់​រយៈ​១៤​ឆ្នាំ រហូតដល់​ពេល​វា​ផុត​ជីវិត​នៅ​ឆ្នាំ​១៨៧២​។​

សំណាក​ស្រណ​ក់​Bobby ដែលជា​ស្រណ​ក់​ល្បីល្បាញ​ទីក្រុង​Edinburgh

​គេ​តំណាល​ថា John Gray ដែលជា​ម្ចាស់ Bobby​គឺជា​ប៉ូលិស​ម្នា​ក់នៅ​ទីក្រុង​Edinburgh ។​គាត់​តែង​បណ្ដើរ​ស្រណ​ក់​តូច​មួយ​រៀងរាល់​ពេល​ល្បាត​ក្នុង​ពេលយប់​ហើយ​មនោសញ្ចេតនា​រវាង​ពួកគេ​ពិតជា​ស្និទ្ធស្នាល​ណាស់ រហូតដល់​ពេលដែល​John លាចាក​លោក​ដោយ​ប្រថុចញ៉ុច​។​នៅ​វាល​ស្មសាន Reyfriars Kirkyard កន្លែង​ដែល​បញ្ចុះសព John ស្រណ​ក់​Bobby បានធ្វើឱ្យ​ពលរដ្ឋ​គ្រានោះ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​វា​ពុំ​ព្រម​ចាក​ចេញពី​ផ្នូរ​របស់​ម្ចាស់​វា ទោះបីជា​អាកាសធាតុ​ក្ដៅ ត្រជាក់​យ៉ាងណាក្ដី​។​មនុស្ស​ជាច្រើន​បាន​ស្វែងរក​វិធី​នាំយក​វា​ទៅផ្ទះ ប៉ុន្ដែ​សុទ្ធសឹង​ពុំ​ធ្វើបាន ចុងក្រោយ​គេ​ក៏​យក​ក្រណាត់​មួយ ផ្ទាំង​ទៅ​ក្រាល​ក្រោម​ផ្ទាំង​ថ្ម​ក្បែរ​ផ្នូរ​លោក​John Gray ដើម្បី Bobby​ស្នាក់នៅ​ទីនោះ​។​

​​កែវភ្នែក​បង្ហាញ​ភាព​ទុក្ខ​សោកស្រណោះ​ម្ចាស់​

​ពេលវេលា​កន្លងទៅ​អស់​រយៈពេល​១៤​ឆ្នាំ Bobby រស់នៅ​បាន​ដោយ​ការដាក់​ទាន​អាហារ​របស់​អ្នកការពារ​ទី​ស្មសាន​នោះ ទោះបី​ជាមាន​មនុស្ស​ជាច្រើន​ចង់​នាំយក​វា​ទៅ​ចិញ្ចឹម​ក្ដីនា​អំឡុងពេល​ក្រោយៗ​មក ប៉ុន្ដែ​វា​ដាច់ខាត​មិន​ព្រម​ចាកចោល​ពី​ផ្នូរ របស់​ម្ចាស់​រហូត​ដង្ហើមចុងក្រោយ​។​

​ចិត្ត​ស្មោះត្រង់​និង​ការបូជា​កម្លាំងកាយ​ចិត្ត​របស់​ស្រណ​ក់​នេះ​គឺជា​មេរៀន​សម្រាប់​មនុស្ស​។

​រឿងរ៉ាវ​គួរឱ្យ​រំភើប​ចិ​ត្ដរបស់​Bobby បាន​រាលដាល​ពេញ​តំបន់​Edinburgh ក្រោយមក​រដ្ឋអំណាច​និង​ប្រជាជន​បាន​សាងសង់​រូបសំណាក​របស់​វា​ដើម្បី​រំលឹក​ដល់​ទឹក​ចិ​ត្ដ​ស្មោះស្ម័គ្រ​គ្មាន​កែប្រែ​ចំពោះ​ម្ចាស់​នេះ​។​នៅ​ពីមុខ​ផ្នូរ​របស់​Bobby​គេ​ឆ្លាក់​អក្សរ​ថា Greyfriars Bobby លាចាក​លោក​ថ្ងៃទី​១៤ ខែវិច្ឆិកា​១៨៧២ អាយុ​១៦​ឆ្នាំ​។ ចិ​ត្ដ​ស្មោះស្ម័គ្រ​និង​ការបរិច្ចាគ​របស់​វា​ជា​មេរៀន​ដ៏​មានតម្លៃ​សម្រាប់​យើង​»៕
​លី​សា​

spot_img
×