Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេងស្រី​ឥណ្ឌា​ម្នាក់នេះ មក​ស្ថានីយ​រថភ្លើង​រាល់​យប់ គ្រប់​គ្នា​គិតថា​នាង​មក​សុំ​លុយ​អ្នកដំណើរ ប៉ុន្តែ​ការ​ពិតនាង​មក​ដើម្បី​បែបនេះ​សោះ​

spot_img

​ជា​រៀងរាល់​យប់ មាន​ក្មេងស្រី​ម្នាក់​តែងតែ​មក​ស្ថានីយរថភ្លើង Orai ដោយ​មនុស្ស​ភាគច្រើន​បាន​​សន្និដ្ឋានថា នាង​មក​ដើម្បី​សុំ​លុយ​អ្នកដំណើរ ប៉ុន្តែ​ការពិត នាង​មក​ទីនោះ​រាល់​យប់ មិន​ដែល​ខាន ដើម្បី​រៀន និង​ធ្វើ​កិច្ចការ​សាលា​របស់​នាង​សោះ ដោយសារតែ​ផ្ទះ​របស់​នាង​ពុំ​មាន​អគ្គិសនី​។​

​ស្ថិតក្នុង​សំលៀក​បំពាក់​ចាស់ និង​គ្មាន​ស្បែកជើង​ពាក់​នឹង​គេ ក្មេងស្រី​ក្រីក្រ​ម្នាក់នេះ កំពុងតែ​រៀន​​នៅមុខ​កន្លែង​គិតលុយ នៃ​ស្ថាន​នី​យ៍​រថភ្លើង​ក្នុង​រដ្ឋ Uttar Pradesh ដែល​ជា​រដ្ឋ​មាន​ប្រជាជន​ក្រី​​ក្រ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​។​

​ក្មេង​ស្រី​រូប​នោះ​មានឈ្មោះ​ថា Divya ហើយ​រូបថត​របស់​នាង​ដែល​កំពុង​សិស្សា​នៅ​មុខ​ស្ថានីយ៍​រថភ្លើង​​ត្រូវ​បាន​ថត​ដោយ​អ្នកដំណើរ​ម្នាក់​ឈ្មោះ Rajesh Kumar Singh​។​

​អ្នកដំណើរ​ម្នាក់​នោះ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារ​ឃើញ​ក្មេង​ក្រី​នោះ​រៀន​ដោយ​ខ្លួនឯង​​នៅ​មុខ​ស្ថានីយ៍​រថភ្លើង ហើយ​នាង​ហាក់​មិន​អើពើ​ចំពោះ​នរណា​ទាំងអស់ ដែល​បាន​ដើរកាត់​នាង អ្វី​ដែល​នាង​ផ្តោតចិត្ត​ទុកដាក់​នោះ​គឺ​លើ​ការ​ស្វ័យ​សិក្សា​របស់​នាង​។​

​សូមបញ្ជាក់​ថា ឥណ្ឌា​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ចំណាត់ថ្នាក់​ទី ២​បន្ទាប់​ពី​ចិន​។ ក្នុងចំណោម​ប្រជាជន​សរុប ១,១ ពាន់​លាន​នាក់ មាន​ប្រជាជន ២៤០​លាន​នាក់​ដែល​មិន​មាន​​អគ្គិសនី​ប្រើប្រាស់​ក្នុងផ្ទះ​ពួកគេ ដោយសារតែ​ពួកគេ​មិន​មាន​លទ្ធភាព​៕ សុភ័ក្ត្រ

​ប្រភព​៖ Good Times

spot_img
×